អេសាយ 61:1-3
អេសាយ 61:1-3 GKHB
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក ដើម្បីប្រកាសឆ្នាំនៃសេចក្ដីសន្ដោសរបស់ព្រះយេហូវ៉ា និងថ្ងៃនៃការសងសឹករបស់ព្រះនៃពួកយើង ដើម្បីសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។


