ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប
ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖
“យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ
ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ
ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ
ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ដ្បិតយើងមិនតតាំងជារៀងរហូតទេ
ក៏មិនខឹងជាដរាបដែរ
ក្រែងលោវិញ្ញាណរបស់មនុស្សជាខ្យល់ដង្ហើម
ដែលយើងបានបង្កើត បានចុះខ្សោយនៅមុខយើង។