YouVersion logo
Dugme za pretraživanje

អេសាយ 57:15-16

អេសាយ 57:15-16 GKHB

ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។ ដ្បិត​យើង​មិន​តតាំង​ជារៀងរហូត​ទេ ក៏​មិន​ខឹង​ជាដរាប​ដែរ ក្រែងលោ​វិញ្ញាណ​របស់មនុស្ស​ជា​ខ្យល់ដង្ហើម ដែល​យើង​បាន​បង្កើត បាន​ចុះខ្សោយ​នៅមុខ​យើង​។