1
អេសាយ 38:5
ព្រះគម្ពីរខ្មែរសាកល
GKHB
“ចូរទៅប្រាប់ហេសេគាថា: ‘ព្រះយេហូវ៉ាដ៏ជាព្រះរបស់ដាវីឌដូនតារបស់ព្រះករុណា មានបន្ទូលដូច្នេះថា: “យើងបានឮពាក្យអធិស្ឋានរបស់អ្នក ក៏បានឃើញទឹកភ្នែករបស់អ្នកហើយ។ មើល៍! យើងនឹងបន្ថែមដប់ប្រាំឆ្នាំទៀតលើអាយុរបស់អ្នក។
Uporedi
Istraži អេសាយ 38:5
2
អេសាយ 38:3
ថា៖ “ឱព្រះយេហូវ៉ាអើយ! សូមព្រះអង្គនឹកចាំអំពីរបៀបដែលទូលបង្គំបានដើរនៅចំពោះព្រះអង្គដោយភាពស្មោះត្រង់ និងដោយចិត្តសុក្រឹត ព្រមទាំងបានប្រព្រឹត្តល្អក្នុងព្រះនេត្ររបស់ព្រះអង្គផង!”។ ហើយហេសេគាទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។
Istraži អេសាយ 38:3
3
អេសាយ 38:17
មើល៍! ដែលទូលបង្គំមានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺសម្រាប់ជាសេចក្ដីសុខសាន្ត; គឺព្រះអង្គហើយ ដែលសំចៃទុកព្រលឹងរបស់ទូលបង្គំ ពីរណ្ដៅនៃសេចក្ដីវិនាសដោយសេចក្ដីស្រឡាញ់ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងបាបរបស់ទូលបង្គំទៅក្រោយព្រះអង្គ។
Istraži អេសាយ 38:17
4
អេសាយ 38:1
នៅគ្រានោះ ហេសេគាប្រឈួនស្ទើរតែសោយទិវង្គត។ ព្យាការីអេសាយកូនរបស់អ័ម៉ូសក៏មកគាល់ទ្រង់ ហើយទូលទ្រង់ថា៖ “ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘ចូរចាត់ចែងផ្ទះរបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ គឺមិនរស់ទេ’”។
Istraži អេសាយ 38:1