ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ានឹងសណ្ឋិតនៅលើអ្នកនោះ
គឺព្រះវិញ្ញាណនៃប្រាជ្ញា និងការយល់ដឹង
ព្រះវិញ្ញាណនៃដំបូន្មាន និងមហិទ្ធិឫទ្ធិ
ព្រះវិញ្ញាណនៃចំណេះដឹង និងការកោតខ្លាចដល់ព្រះយេហូវ៉ា។
លោកនឹងរីករាយក្នុងការកោតខ្លាចដល់ព្រះយេហូវ៉ា
ហើយមិនជំនុំជម្រះតាមអ្វីដែលមើលឃើញដោយភ្នែកឡើយ
ក៏មិនសម្រេចសេចក្ដីតាមអ្វីដែលស្ដាប់ឮដោយត្រចៀកដែរ