1
សាស្ដា 5:2
ព្រះគម្ពីរខ្មែរសាកល
GKHB
កុំឲ្យមាត់របស់អ្នកប្រញាប់ឡើយ ក៏កុំឲ្យចិត្តរបស់អ្នកឆាប់នឹងពោលពាក្យនៅចំពោះព្រះដែរ ដ្បិតព្រះគង់នៅស្ថានសួគ៌ រីឯអ្នកនៅផែនដីវិញ ដូច្នេះត្រូវឲ្យពាក្យសម្ដីរបស់អ្នកមានតិច។
Uporedi
Istraži សាស្ដា 5:2
2
សាស្ដា 5:19
ម្យ៉ាងទៀត ចំពោះមនុស្សទាំងអស់ដែលព្រះបានប្រទានភាពស្ដុកស្ដម្ភ និងទ្រព្យធនដល់គេ ព្រមទាំងឲ្យគេអាចហូបពីរបស់ទាំងនោះ និងទទួលចំណែករបស់គេបាន ហើយសប្បាយក្នុងការនឿយហត់របស់ខ្លួនផង——នេះក៏ជាអំណោយទានរបស់ព្រះដែរ។
Istraži សាស្ដា 5:19
3
សាស្ដា 5:10
អ្នកណាដែលស្រឡាញ់ប្រាក់ មិនស្កប់ចិត្តនឹងប្រាក់ឡើយ ហើយអ្នកណាដែលស្រឡាញ់ភាពស្ដុកស្ដម្ភ ក៏មិនស្កប់ចិត្តនឹងចំណូលដែរ។ នេះក៏ជាការឥតន័យដែរ!
Istraži សាស្ដា 5:10
4
សាស្ដា 5:1
ចូរប្រយ័ត្នប្រយែងជំហានរបស់អ្នក នៅពេលអ្នកចូលទៅក្នុងដំណាក់របស់ព្រះ; ការដែលចូលទៅជិតដើម្បីស្ដាប់ ប្រសើរជាងការដែលមនុស្សល្ងង់ថ្វាយយញ្ញបូជា ដ្បិតពួកគេមិនដឹងថាខ្លួនឯងកំពុងធ្វើអាក្រក់ទេ។
Istraži សាស្ដា 5:1
5
សាស្ដា 5:4
កាលណាអ្នកបន់បំណន់ដល់ព្រះ កុំបង្អង់នឹងលាបំណន់ឡើយ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សល្ងង់ទេ។ ចូរលាបំណន់ចំពោះអ្វីដែលអ្នកបានបន់ចុះ។
Istraži សាស្ដា 5:4
6
សាស្ដា 5:5
ការដែលមិនបន់ ប្រសើរជាងបន់ ហើយមិនលាបំណន់។
Istraži សាស្ដា 5:5
7
សាស្ដា 5:12
ដំណេករបស់អ្នកធ្វើការនឿយហត់គឺលក់ស្រួល ទោះបីជាគេហូបតិច ឬច្រើនក៏ដោយ ប៉ុន្តែភាពបរិបូររបស់អ្នកមាន មិនឲ្យគេដេកលក់ឡើយ។
Istraži សាស្ដា 5:12
8
សាស្ដា 5:15
ដូចដែលគេចេញមកពីផ្ទៃម្ដាយ គឺដូចដែលគេបានមកទាំងខ្លួនទទេយ៉ាងណា គេនឹងត្រឡប់ទៅវិញយ៉ាងនោះដែរ; សូម្បីតែអ្វីពីការនឿយហត់របស់ខ្លួន ក៏គេយកទៅក្នុងដៃរបស់ខ្លួនមិនបានឡើយ។
Istraži សាស្ដា 5:15