1
សាស្ដា 3:1
ព្រះគម្ពីរខ្មែរសាកល
GKHB
មានវេលាកំណត់សម្រាប់អ្វីៗទាំងអស់ មានពេលកំណត់សម្រាប់កិច្ចការទាំងអស់នៅក្រោមមេឃ គឺ
Uporedi
Istraži សាស្ដា 3:1
2
សាស្ដា 3:2-3
ពេលសម្រាប់កើត និងពេលសម្រាប់ស្លាប់; ពេលសម្រាប់ដាំ និងពេលសម្រាប់ដកអ្វីដែលបានដាំ; ពេលសម្រាប់កាប់សម្លាប់ និងពេលសម្រាប់ព្យាបាល; ពេលសម្រាប់រំលំ និងពេលសម្រាប់សាងសង់
Istraži សាស្ដា 3:2-3
3
សាស្ដា 3:4-5
ពេលសម្រាប់យំសោក និងពេលសម្រាប់សើចសប្បាយ; ពេលសម្រាប់កាន់ទុក្ខ និងពេលសម្រាប់លោតកញ្ឆេង; ពេលសម្រាប់បោះថ្មចោល និងពេលសម្រាប់ប្រមូលថ្ម; ពេលសម្រាប់ឱប និងពេលសម្រាប់ទប់ខ្លួនមិនឱប
Istraži សាស្ដា 3:4-5
4
សាស្ដា 3:7-8
ពេលសម្រាប់ហែកចោល និងពេលសម្រាប់ដេរភ្ជាប់; ពេលសម្រាប់នៅស្ងៀម និងពេលសម្រាប់និយាយ; ពេលសម្រាប់ស្រឡាញ់ និងពេលសម្រាប់ស្អប់; ពេលសម្រាប់សង្គ្រាម និងពេលសម្រាប់សន្តិភាព។
Istraži សាស្ដា 3:7-8
5
សាស្ដា 3:6
ពេលសម្រាប់ស្វែងរក និងពេលសម្រាប់បាត់បង់; ពេលសម្រាប់រក្សាទុក និងពេលសម្រាប់បោះចោល
Istraži សាស្ដា 3:6
6
សាស្ដា 3:14
ខ្ញុំបានយល់ឃើញថា អ្វីៗទាំងអស់ដែលព្រះទ្រង់ធ្វើ វានឹងមាននៅជារៀងរហូត; គ្មានអ្វីអាចបន្ថែមទៅវាបានឡើយ ហើយក៏គ្មានអ្វីអាចដកចេញពីវាបានដែរ។ ព្រះបានធ្វើដូច្នេះ ដើម្បីឲ្យគេកោតខ្លាចនៅចំពោះព្រះអង្គ។
Istraži សាស្ដា 3:14
7
សាស្ដា 3:17
ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ព្រះនឹងជំនុំជម្រះមនុស្សសុចរិត និងមនុស្សអាក្រក់ ដ្បិតមានពេលសម្រាប់អ្វីៗទាំងអស់ និងសម្រាប់កិច្ចការទាំងអស់ នៅទីនោះដែរ”។
Istraži សាស្ដា 3:17