1
សាស្ដា 1:18
ព្រះគម្ពីរខ្មែរសាកល
GKHB
ជាការពិត មានប្រាជ្ញាច្រើន ទុក្ខព្រួយក៏ច្រើន ហើយចំណេះដឹងកើនឡើង ទុក្ខសោកក៏កើនឡើងដែរ៕
Uporedi
Istraži សាស្ដា 1:18
2
សាស្ដា 1:9
អ្វីដែលបានកើតមានហើយ ក៏នឹងកើតមានទៀត; អ្វីដែលបានធ្វើហើយ ក៏នឹងត្រូវបានធ្វើទៀត; គ្មានអ្វីថ្មីនៅក្រោមថ្ងៃឡើយ។
Istraži សាស្ដា 1:9
3
សាស្ដា 1:8
អ្វីៗទាំងអស់គួរឲ្យធុញទ្រាន់ រហូតដល់មនុស្សរកថ្លែងពុំបាន; ភ្នែកមិនចេះឆ្អែតនឹងការមើល ហើយត្រចៀកក៏មិនចេះស្កប់ស្កល់នឹងការស្ដាប់ដែរ។
Istraži សាស្ដា 1:8
4
សាស្ដា 1:2-3
“សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ!”។ សាស្ដាពោលថា៖ “សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ! អ្វីៗទាំងអស់សុទ្ធតែឥតន័យ!”។ តើមនុស្សបានប្រយោជន៍អ្វីពីអស់ទាំងការនឿយហត់របស់ខ្លួន ដែលគេប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ?
Istraži សាស្ដា 1:2-3
5
សាស្ដា 1:14
ខ្ញុំបានឃើញកិច្ចការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ នោះមើល៍! ការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់។
Istraži សាស្ដា 1:14
6
សាស្ដា 1:4
ជំនាន់មួយកន្លងផុតទៅ ហើយជំនាន់មួយទៀតក៏មកដល់ ប៉ុន្តែផែនដីនៅស្ថិតស្ថេរជារៀងរហូត។
Istraži សាស្ដា 1:4
7
សាស្ដា 1:11
គ្មានការនឹកចាំអំពីអ្វីៗពីមុនឡើយ ហើយសូម្បីតែអ្វីៗនៅខាងមុខដែលនឹងកើតមាន ក៏នឹងមិនត្រូវពួកអ្នកដែលមកដល់បន្ទាប់ទៀត នឹកចាំដែរ។
Istraži សាស្ដា 1:11
8
សាស្ដា 1:17
រួចខ្ញុំដាក់ចិត្តដើម្បីស្គាល់ប្រាជ្ញា និងដើម្បីស្គាល់ភាពចម្កួត និងភាពល្ងង់ នោះខ្ញុំបានយល់ឃើញថា នេះក៏ជាការដេញចាប់ខ្យល់ដែរ។
Istraži សាស្ដា 1:17