ម៉ាថាយ 28:12-15
ម៉ាថាយ 28:12-15 គកស១៦
កាលអ្នកទាំងនោះជួបពិគ្រោះគ្នាជាមួយពួកចាស់ទុំរួចហើយ គេឲ្យប្រាក់យ៉ាងច្រើនទៅពួកទាហាន ដោយប្រាប់ថា៖ «អ្នករាល់គ្នាត្រូវនិយាយថា "ពេលយើងខ្ញុំកំពុងដេកលក់ ពួកសិស្សរបស់វាបានចូលមកលួចយកសពទៅទាំងយប់"។ បើរឿងនេះឮទៅដល់លោកទេសាភិបាល យើងនឹងទៅពន្យល់លោកកុំឲ្យឯងរាល់គ្នាមានទោស»។ ដូច្នេះ គេក៏ទទួលយកប្រាក់នោះ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះនៅតែមានឮសុសសាយក្នុងចំណោមពួកសាសន៍យូដា រហូតដល់សព្វថ្ងៃ។