YouVersion လိုဂို
ရှာရန် အိုင်ကွန်

លេវីវិន័យ 2

2
ជំនូន​ធញ្ញ‌ជាតិ
1«ប្រសិន​បើ​នរណា​ម្នាក់​ចង់​យក​ម្សៅ​មក​ជូន​ជា​ជំនូន​ជូនអុលឡោះ‌តាអាឡា គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង 2ហើយ​យក​ជំនូន​នោះ​មក​ជូន​ពួក​អ៊ីមុាំ​ជា​កូន​ហារូន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្តាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​អ៊ីមុាំ​ម្នាក់​យក​ជំនូន​នេះ ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំលឹក។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា3រីឯ​ជំនូន​ដែល​នៅ​សល់ ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់ គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា
4ប្រសិន​បើ​ជំនូន​ដែល​អ្នក​យក​មក​ជូន​នោះ ជា​នំ​ដុត​ចំអិន​ក្នុង​ឡ ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង​ឥត​ដាក់​មេ ឬ​ធ្វើ​នំ​ក្រៀប​ពី​ម្សៅ​ឥត​ដាក់​មេ ហើយ​ច្រួច​ប្រេង​ពី​លើ។
5ប្រសិន​បើ​ជំនូន​ដែល​អ្នក​យក​មក​ជូន​នោះ ជា​នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង​ឥត​ដាក់​មេ។ 6ត្រូវ​កាត់​នំ​នោះ​ជា​ដុំៗ ហើយ​ច្រួច​ប្រេង​ពី​លើ។ នេះ​ជា​ជំនូន​ធញ្ញ‌ជាតិ។
7ប្រសិន​បើ​ជំនូន​ដែល​អ្នក​យក​មក​ជូន​នោះ ជា​នំ​ចៀន ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង។
8អ្នក​ត្រូវ​នាំ​យក​ជំនូន​ជា​ធញ្ញ‌ជាតិ​ដែល​ចំអិន​ហើយ​នោះ មក​ជូនអុលឡោះ‌តាអាឡា គឺ​លើក​ជូន​អ៊ីមុាំ ហើយ​អ៊ីមុាំ​យក​ជំនូន​នោះ​ឆ្ពោះ​ទៅ​អាសនៈ។ 9អ៊ីមុាំ​យក​ជំនូន​មួយ​ចំណែក​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំលឹក។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា10រីឯ​ជំនូន​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​លោក គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា
11មិន​ត្រូវ​យក​ជំនូន​ម្សៅ​ដែល​មាន​មេ​មក​ជូនអុលឡោះ‌តាអាឡា​ទេ គឺ​ជំនូន​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ដុត​ជូនអុលឡោះ‌តាអាឡា មិន​ត្រូវ​ដាក់​មេ ឬ​ទឹក​ឃ្មុំ​ឡើយ។ 12អ្នក​អាច​ជូន​ជំនូន​ទាំង​នេះ​ជូនអុលឡោះ‌តាអាឡា ជា​ជំនូន​ផល​ដំបូង។ ប៉ុន្តែ មិន​ត្រូវ​យក​ទៅ​ជូន​នៅ​លើ​អាសនៈ ទុក​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ឡើយ។ 13ត្រូវ​លាយ​អំបិល ជា​មួយ​ជំនូន​ធញ្ញ‌ជាតិ​ទាំង​ប៉ុន្មាន ដែល​អ្នក​យក​មក​ជូន​អុលឡោះ។ កុំ​ភ្លេច​លាយ​អំបិល​ជា​មួយ​ជំនូន​របស់​អ្នក​ឡើយ ដ្បិត​អំបិល​ជា​និមិត្ត​រូប​ពី​សម្ពន្ធ‌មេត្រី​ដែល​អុលឡោះ​បាន​ចង​ជា​មួយ​អ្នក។ ហេតុ​នេះ ត្រូវ​យក​អំបិល​មក​ជូន​ជា​មួយ​ជំនូន​ទាំង​ប៉ុន្មាន​របស់​អ្នក។
14ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​នៃ​ចម្រូត​របស់​អ្នក​មក​ជូនអុលឡោះ‌តាអាឡា ត្រូវ​យក​គ្រាប់​ស្រូវ​ទៅ​លីង រួច​បុក​គ្រាប់​ស្រូវ​នោះ ទុក​ជា​ជំនូន​ផល​ដំបូង។ 15ត្រូវ​ចាក់​ប្រេង​ពី​លើ ហើយ​ដាក់​គ្រឿង​ក្រអូប​ផង។ នេះ​ជា​ជំនូន​ធញ្ញ‌ជាតិ។ 16អ៊ីមុាំ​យក​អំបុក​មួយ​ចំណែក ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​ទៅ​ដុត​នៅ​លើ​អាសនៈ​ទុក​ជា​ទី​រំលឹក។ នេះ​ជា​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា»។

လက်ရှိရွေးချယ်ထားမှု

លេវីវិន័យ 2: អគត

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ