លោកុប្បត្តិ 33
33
លោកយ៉ាកុប និងលោកអេសាវជានាគ្នាវិញ
1លោកយ៉ាកុបងើបមុខឡើង ឃើញលោកអេសាវមកដល់ ដោយមានគ្នាបួនរយនាក់មកជាមួយផង លោកក៏ចែកកូនឲ្យលោកស្រីលេអា លោកស្រីរ៉ាជែល និងស្ត្រីបម្រើទាំងពីរ។ 2លោកដាក់ស្ត្រីបម្រើទាំងពីរ និងកូនរបស់នាង ឲ្យដើរមុខគេ បន្ទាប់មក លោកស្រីលេអា និងកូនរបស់គាត់ ហើយលោកស្រីរ៉ាជែល និងយ៉ូសែប ដើរក្រោយគេ។ 3រីឯខ្លួនលោកផ្ទាល់ លោកដើរមុខគេបង្អស់ ហើយលោកក្រាបសំពះដល់ដីប្រាំពីរដង រហូតទៅជិតដល់លោកអេសាវ។ 4លោកអេសាវរត់មកជួបលោក រួចឱបលោកទៀតផង។ គាត់ឱបកលោក ថើបលោក ហើយទាំងពីរនាក់ក៏នាំគ្នាយំ។ 5លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ លោកសួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំប្របាទ»។ 6ស្ត្រីបម្រើក៏នាំគ្នាចូលមកជាមួយកូនៗរបស់នាង រួចក្រាបសំពះលោកអេសាវ។ 7លោកស្រីលេអា និងកូនៗរបស់គាត់ ក៏ចូលមកក្រាបសំពះ ហើយយ៉ូសែប និងលោកស្រីរ៉ាជែល នាំគ្នាចូលមកក្រាបសំពះដែរ។
8លោកអេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មានដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។ 9លោកអេសាវតបថា៖ «ប្អូនអើយ បងមានច្រើនបរិបូណ៌ហើយ ចូររក្សាទុកអ្វីៗដែលជារបស់ប្អូនទៅ»។ 10លោកយ៉ាកុបឆ្លើយវិញថា៖ «ទេ ប្រសិនបើលោកបងយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមទទួលយកជំនូននេះពីដៃខ្ញុំផ្ទាល់ទៅ។ ពេលខ្ញុំឃើញមុខលោកបង ក៏ដូចជាបានឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ដូច្នោះដែរ ព្រោះលោកបងបានទទួលខ្ញុំយ៉ាងរាក់ទាក់។ 11ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតព្រះជាម្ចាស់បានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយលោកយ៉ាកុបចេះតែបង្ខំខ្លាំងពេក លោកអេសាវក៏យល់ព្រមទទួល។
12លោកអេសាវពោលថា៖ «តោះ យើងចេញដំណើរទៅ បងនឹងទៅជាមួយប្អូន»។ 13លោកយ៉ាកុបតបវិញថា៖ «លោកបងជ្រាបស្រាប់ហើយថា ធ្វើដំណើរជាមួយកូនក្មេងមិនស្រួលទេ ហើយខ្ញុំក៏មានចៀម និងគោដែលបំបៅកូនមកជាមួយដែរ។ បើយើងបង្ខំឲ្យដើរលឿនតែមួយថ្ងៃ ហ្វូងចៀមមុខជាត្រូវវិនាសអស់មិនខាន។ 14ដូច្នេះ សូមលោកបងអញ្ជើញទៅមុនខ្ញុំចុះ ខ្ញុំនឹងដើរសន្សឹមតាមក្រោយ ជាមួយហ្វូងសត្វ និងក្មេងៗ រហូតទៅដល់ទីលំនៅរបស់លោកបង នៅស្រុកសៀរ»។ 15លោកអេសាវពោលថា៖ «យ៉ាងហោចណាស់ក៏បងចង់ទុកគ្នាបងខ្លះ ឲ្យរួមដំណើរជាមួយប្អូនដែរ»។ លោកយ៉ាកុបតបថា៖ «មិនចាំបាច់ទេ លោកបងបានអធ្យាស្រ័យដល់រូបខ្ញុំតែប៉ុណ្ណេះ ក៏ល្មមហើយ»។ 16នៅថ្ងៃដដែលនោះ លោកអេសាវវិលត្រឡប់ទៅស្រុកសៀរវិញ។ 17រីឯលោកយ៉ាកុប លោកចេញដំណើរឆ្ពោះទៅក្រុងស៊ូកូត។ លោកបានសង់ផ្ទះមួយសម្រាប់លោក និងសង់រោងសម្រាប់ហ្វូងសត្វរបស់លោកដែរ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូត#៣៣.១៧ ពាក្យ «ស៊ូកូត» មានន័យថា «ខ្ទម»។ ក្រុងស៊ូកូតក្នុងខនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ (សូមអាន យស. ១៣.២៧ និង ចហ. ៨.៥) សូមកុំច្រឡំគ្នានឹងក្រុងស៊ូកូតមួយទៀត ដែលស្ថិតនៅវាលរហោស្ថានស៊ីណៃ (នក. ១២.៣៧)។។
លោកយ៉ាកុបតាំងទីលំនៅនៅជិតស៊ីគែម
18លោកយ៉ាកុបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយលោកក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។ 19#យស. ២៤.៣២; យហ. ៤.៥លោកបានទិញដីមួយកន្លែងពីកូនចៅរបស់លោកហាម៉ោរ ដែលត្រូវជាឪពុករបស់លោកស៊ីគែម#៣៣.១៩ យើងអាចប្រែម្យ៉ាងទៀតថា «អ្នកបង្កើតក្រុងស៊ីគែម»។ តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។ 20លោកបានសង់អាសនៈមួយនៅទីនោះ ដែលលោកដាក់ឈ្មោះថា «ព្រះជាម្ចាស់ជាព្រះរបស់អ៊ីស្រាអែល»#៣៣.២០ ភាសាហេប្រឺ «អែល-អែឡូហេ-អ៊ីស្រាអែល»។។
Currently Selected:
លោកុប្បត្តិ 33: គខប
Tya elembo
Kabola
Copy
Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
Khmer Standard Version © 2005 United Bible Societies.

: