កំណើតពិភពលោក 38
38
យូដា និងនាងតាម៉ារ
1នៅគ្រានោះ យូដាបានចាកចេញពីបងប្អូនរបស់គាត់ ទៅនៅជាមួយបុរសម្នាក់ ឈ្មោះ ហ៊ីរ៉ា នៅភូមិអាឌូឡាម។ 2នៅទីនោះ គាត់បានឃើញកូនស្រីរបស់ស៊ូអា ជាជនជាតិកាណាន គាត់ក៏យកនាងមកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង។ 3នាងមានផ្ទៃពោះ សំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អ៊ើរ”។ 4នាងមានផ្ទៃពោះសាជាថ្មី ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អូណាន់”។ 5នាងមានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសំរាលកូននោះ យូដារស់នៅភូមិកេស៊ីប។
6យូដាបានដណ្តឹងនារីម្នាក់ ឈ្មោះតាម៉ារ មកឲ្យធ្វើជាភរិយារបស់អ៊ើរ ជាកូនច្បងរបស់គាត់។ 7អ៊ើរដែលជាកូនច្បងរបស់យូដា ជាមនុស្សអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡាទេ ដូច្នេះ អុលឡោះក៏ដកជីវិតគាត់ទៅ។ 8ពេលនោះ យូដាពោលទៅកាន់អូណាន់ថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។ 9ដោយអូណាន់ដឹងថា ពូជពង្សដែលនឹងកើតមក គ្មានឈ្មោះជាពូជពង្សរបស់គាត់ ដូច្នេះ ពេលណាគាត់រួមដំណេកជាមួយបងថ្លៃ គាត់តែងសម្រក់ចោលទៅដី ព្រោះមិនចង់បន្តពូជឲ្យបងប្រុស។ 10អំពើអាក្រក់ដែលគាត់ប្រព្រឹត្តនេះ មិនគាប់បំណងអុលឡោះតាអាឡាទេ ដូច្នេះ ទ្រង់ក៏ដកជីវិតគាត់ដែរ។ 11ពេលនោះ យូដាពោលទៅកាន់តាម៉ារ ជាកូនប្រសារថា៖ «ចូរកូននៅជាស្ត្រីមេម៉ាយ ហើយទៅរស់នៅផ្ទះឪពុករបស់កូនសិនទៅ ទំរាំសេឡាកូនរបស់ពុកធំពេញវ័យ»។ គាត់គិតថា «សូមកុំឲ្យកូនមួយនេះស្លាប់ដូចបងៗវាឡើយ»។ តាម៉ារក៏ទៅរស់នៅផ្ទះឪពុកនាង។
12យូរថ្ងៃក្រោយមក ភរិយារបស់យូដា គឺកូនស្រីរបស់ស៊ូអាបានស្លាប់។ កាលយូដាបានធូរស្បើយ ពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណា ជាមួយហ៊ីរ៉ា មិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាម ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។ 13មានគេមកប្រាប់តាម៉ារថា៖ «ឪពុកក្មេករបស់អ្នក ឡើងទៅកាត់រោមចៀមនៅធីមណា»។ 14ឮដូច្នេះ តាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនឲ្យនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវ ចូលភូមិអេណែម ដែលស្ថិតនៅតាមផ្លូវទៅធីមណា។ គាត់ធ្វើដូច្នេះ មកពីគាត់ឃើញថា សេឡាធំពេញវ័យហើយ តែយូដាពុំបានយកគាត់ទៅឲ្យធ្វើជាភរិយាឡើយ។
15កាលយូដាឃើញតាម៉ារ គាត់ស្មានថា ជាស្ត្រីពេស្យា ដ្បិតគាត់មានស្បៃបាំងមុខ។ 16គាត់ចូលទៅជិតតាម៉ារ ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថា ជាកូនប្រសាររបស់គាត់ទេ។ គាត់តបថា៖ «បើខ្ញុំទៅជាមួយអ្នក តើអ្នកឲ្យអ្វីខ្ញុំ?»។ 17គាត់ឆ្លើយថា «ខ្ញុំនឹងផ្ញើកូនពពែមួយមកឲ្យនាង»។ តាម៉ារតបទៅវិញថា៖ «ចា៎ស ខ្ញុំយល់ព្រម តែអ្នកត្រូវបញ្ចាំអ្វីមួយទុកឲ្យខ្ញុំ ទំរាំខ្ញុំបានទទួលកូនពពែនោះ»។ 18គាត់ពោលទៅវិញថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីទុក?»។ តាម៉ារឆ្លើយថា៖ «សុំប្រគល់ត្រារបស់អ្នក និងខ្សែវា ព្រមទាំងដំបងដែលអ្នកកាន់នោះមកឲ្យខ្ញុំ»។ យូដាប្រគល់របស់ទាំងនោះឲ្យតាម៉ារ រួចគាត់ក៏រួមរ័កជាមួយនាង។ បន្ទាប់មកនាងមានផ្ទៃពោះជាមួយគាត់។ 19តាម៉ារក្រោកឡើង ចាកចេញពីទីនោះ គាត់យកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។
20យូដាបានផ្ញើកូនពពែទៅឲ្យតាម៉ារ តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរ ដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់យូដារកនាងពុំឃើញសោះ។ 21គាត់សួរអ្នកស្រុកនៅកន្លែងនោះថា៖ «ស្ត្រីពេស្យាដែលនៅមាត់ផ្លូវចូលភូមិអេណែមនោះ នៅឯណា?»។ គេតបមកវិញថា៖ «នៅទីនេះ មិនដែលមានស្ត្រីពេស្យាទេ!»។ 22គាត់ក៏វិលទៅរកយូដាវិញ ប្រាប់ថា៖ «ខ្ញុំរកស្រីនោះពុំឃើញទេ ហើយអ្នកស្រុកនោះបានប្រាប់ខ្ញុំថា “នៅទីនេះមិនដែលមានស្ត្រីពេស្យាទេ”»។ 23យូដាពោលថា៖ «ឲ្យនាងទុករបស់ទាំងនោះទៅ! យើងមិនបាច់សួរដេញដោល នាំតែអ្នកស្រុកមើលងាយទេ។ ខ្ញុំបានផ្ញើកូនពពែទៅឲ្យនាងតាមសន្យា តែបើសម្លាញ់ឯងរកនាងមិនឃើញ ក៏ហីទៅចុះ!»។
24បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់យូដាថា៖ «តាម៉ារ ជាកូនប្រសាររបស់គាត់ បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ យូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។ 25ពេលគេកំពុងតែនាំតាម៉ារចេញទៅក្រៅ តាម៉ារឲ្យគេទៅជម្រាបយូដាថា៖ «ខ្ញុំមានផ្ទៃពោះជាមួយម្ចាស់វត្ថុទាំងនេះ សូមពុកមើលមើល៍ តើត្រានេះ និងខ្សែវា ព្រមទាំងដំបងនេះជារបស់នរណា?»។ 26យូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាង មកឲ្យធ្វើជាភរិយារបស់សេឡាជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក យូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។
27លុះជិតដល់ពេលសំរាលកូន គេដឹងថា នាងមានកូនភ្លោះក្នុងផ្ទៃនាង។ 28ពេលសំរាលកូន មានកូនមួយចេញដៃមកមុន ឆ្មបក៏យកអំបោះក្រហមចងដៃទារកនោះ ទាំងពោលថា៖ «កូនមួយនេះកើតមុន»។ 29ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្តើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។ 30បន្ទាប់មកទៀតកូនប្អូនកើតចេញមក ទាំងមានអំបោះក្រហម នៅជាប់នឹងដៃផង។ គេដាក់ឈ្មោះកូននោះថា “សេរ៉ាស”។
Currently Selected:
កំណើតពិភពលោក 38: អគត
Tya elembo
Kabola
Copy

Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
© 2014 United Bible Societies, UK.

: