២ កូរិនថូស 6
6
1ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលព្រះគុណរបស់ព្រះអង្គ យកមកទុកចោលជាអសារឥតការឡើយ 2#អស. ៤៩.៨ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា:
«យើងបានឆ្លើយតបមកអ្នក
នៅគ្រាណាដែលយើងគាប់ចិត្ត
យើងបានជួយអ្នកនៅថ្ងៃណាដែលយើង
សង្គ្រោះមនុស្សលោក» # ៦.២ អេសាយ ៤៩.៨។ ។
គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក!។
3យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ 4ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំង ដោយជួបនឹងទុក្ខលំបាកខ្វះខាត ភ័យបារម្ភ 5#កក. ១៦.២៣គេវាយដំយើង គេឃុំឃាំងយើង គេលើកគ្នាមកប្រឆាំងនឹងយើង។ យើងធ្វើការធ្ងន់ អត់ងងុយ អត់អាហារ។ 6យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដោយមានចិត្តបរិសុទ្ធ* ដោយស្គាល់ព្រះជាម្ចាស់ ដោយមានចិត្តអត់ធ្មត់ ចិត្តសប្បុរស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ដោយមានចិត្តស្រឡាញ់ឥតពុតត្បុត 7ដោយប្រកាសសេចក្ដីពិត ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ យើងយកសេចក្ដីសុចរិត*ធ្វើជាអាវុធវាយប្រយុទ្ធ និងការពារ 8ទាំងទ្រាំទ្រ នៅពេលគេគោរពយើងក្ដី បន្ទាបបន្ថោកយើងក្ដី នៅពេលគេនិយាយអាក្រក់ ឬនិយាយល្អពីយើងក្ដី។ គេចាត់ទុកយើងថាជាជនបោកប្រាស់ តែយើងជាមនុស្សទៀងត្រង់។ 9គេចាត់ទុកយើងដូចជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើង តែយើងគ្មានទោសដល់ស្លាប់ទេ។ 10គេធ្វើឲ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្តជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។
11បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងនិយាយមកបងប្អូនដោយស្មោះអស់ពីចិត្ត ឥតលាក់លៀមអ្វីឡើយ 12យើងមិនចង្អៀតចង្អល់ចំពោះបងប្អូនទេ គឺបងប្អូនទេតើ ដែលមានចិត្តចង្អៀតចង្អល់។ 13ខ្ញុំនិយាយមកបងប្អូនដូចនិយាយទៅកាន់កូនចៅរបស់ខ្ញុំ ដូច្នេះ សូមបងប្អូនមានចិត្តទូលាយជាមួយយើង ដូចជាយើងមានចិត្តទូលាយចំពោះបងប្អូនដែរ។
ការញែកខ្លួនចេញពីអំពើអាក្រក់
14សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ? 15តើព្រះគ្រិស្ត* និងមារ*សាតាំងចុះសម្រុងគ្នាកើតឬទេ? តើអ្នកជឿ និងអ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា? 16#លវ. ២៦.១២; អគ. ៣៧.២៧; ១ករ. ៣.១៦, ៦.១៩តើព្រះវិហារ*របស់ព្រះជាម្ចាស់ និងព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចព្រះអង្គមានព្រះបន្ទូលថា:
«យើងនឹងស្ថិតនៅជាមួយពួកគេ
ព្រមទាំងរស់នៅជាមួយពួកគេដែរ។
យើងនឹងធ្វើជាព្រះរបស់គេ
ហើយគេនឹងធ្វើជាប្រជារាស្ដ្រ
របស់យើង» # ៦.១៦ លេវីវិន័យ ២៦.១១-១២។ ។
17 #
អស. ៥២.១១
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា:
«ចូរចេញពីចំណោមអ្នកទាំងនោះ
ហើយញែកខ្លួនចេញឲ្យដាច់ពីពួកគេ
កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធ*ឡើយ
នោះយើងនឹងទទួលអ្នករាល់គ្នា
18 #
២សយ. ៧.១៤; ១របា. ១៧.១៣; អស. ៤៣.៦; យរ. ៣១.៩ យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា
ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រី
របស់យើងដែរ»។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
Nke Ahọpụtara Ugbu A:
២ កូរិនថូស 6: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.