លោកុប្បត្តិ 40
40
លោកយ៉ូសែបកាត់សប្តិឲ្យអ្នកទោសពីរនាក់
1ក្រោយហេតុការណ៍នោះមក មានអ្នកថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ និងអ្នកដុតនំរបស់ស្ដេច បានធ្វើឲ្យស្ដេចស្រុកអេស៊ីព្ទ ជាម្ចាស់របស់ខ្លួនអាក់អន់ព្រះហឫទ័យ។ 2ផារ៉ោនមានព្រះហឫទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមេអ្នកថ្វាយពែង និងមេអ្នកដុតនំ 3ស្ដេចឃុំគេទុកក្នុងគុករបស់មេកងរក្សាស្តេច ជាគុកដែលឃុំឃាំងលោកយ៉ូសែប។ 4មេកងរក្សាស្ដេចបានប្រគល់អ្នកទាំងពីរទៅឲ្យលោកយ៉ូសែបមើលខុសត្រូវ ហើយគេនៅជាប់ឃុំឃាំងជាយូរថ្ងៃ។ 5មានយប់មួយ មេថ្វាយពែង និងមេដុតនំរបស់ស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក បានយល់សប្តិទាំងពីរនាក់ ដែលសប្តិនោះមានអត្ថន័យផ្សេងពីគ្នារៀងខ្លួន។ 6លុះព្រឹកឡើង លោកយ៉ូសែបចូលទៅឯអ្នកទាំងពីរ ឃើញគេមានទឹកមុខព្រួយ។ 7លោកក៏សួរមហាតលិកទាំងពីររបស់ផារ៉ោន ដែលជាប់ឃុំឃាំងជាមួយគ្នានៅក្នុងគុកចៅហ្វាយរបស់លោកថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ?» 8គេឆ្លើយថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយសប្ដិនេះបានទេ»។ លោកយ៉ូសែបពោលទៅគេថា៖ «តើការកាត់ស្រាយមិនមែនជាកិច្ចការរបស់ព្រះទេឬ? សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល»។
9ដូច្នេះ មេថ្វាយពែងក៏រៀបរាប់សប្តិប្រាប់លោកយ៉ូសែបថា៖ «ក្នុងសប្តិរបស់ខ្ញុំ ឃើញមានដើមទំពាំងបាយជូរមួយដើមនៅពីមុខខ្ញុំ 10ដើមនោះមានមែកបី មើលទៅដូចជាពន្លក ហើយផ្កាក៏រីក រួចកើតមានចង្កោមផ្លែទុំ។ 11ពែងរបស់ផារ៉ោននៅក្នុងដៃរបស់ខ្ញុំ ហើយខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន រួចយកពែងនោះទៅថ្វាយដល់ព្រះហស្តផារ៉ោន»។ 12លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សប្តិនោះមានន័យយ៉ាងនេះ មែកបី គឺបីថ្ងៃ 13នៅបីថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ហើយតាំងលោកឲ្យធ្វើក្នុងតំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តរបស់ស្ដេចទៀត ដូចលោកធ្លាប់ធ្វើ កាលពីលោកនៅបម្រើជាអ្នកថ្វាយពែងពីមុន។ 14ក៏ប៉ុន្ដែ ពេលលោកបានសុខស្រួលហើយ សូមនឹកចាំពីខ្ញុំផង សូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ សូមទូលផារ៉ោនឲ្យជ្រាបពីខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង 15ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេព្រើរមក ហើយនៅទីនេះ ខ្ញុំមិនបានធ្វើអ្វីខុស ដែលត្រូវជាប់ក្នុងគុកជ្រៅដូច្នេះឡើយ»។
16កាលមេដុតនំឃើញថា ការកាត់ស្រាយនោះគួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «ខ្ញុំក៏បានយល់សប្តិដែរ គឺខ្ញុំឃើញនំបុ័ងបីកញ្ច្រែងនៅលើក្បាលខ្ញុំ 17នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខសម្រាប់ថ្វាយផារ៉ោន តែសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងដែលនៅលើក្បាលខ្ញុំនោះអស់ទៅ»។ 18លោកយ៉ូសែបតបវិញថា៖ «សប្តិនេះមានន័យដូច្នេះ កញ្ច្រែងបី គឺបីថ្ងៃ។ 19នៅបីថ្ងៃទៀត ផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គឺចងកលោកព្យួរនឹងដើមឈើមួយ ហើយសត្វស្លាបនឹងចឹកស៊ីសាច់របស់លោក»។
20បីថ្ងៃក្រោយមក ជាថ្ងៃបុណ្យចម្រើនព្រះជន្មផារ៉ោន ស្ដេចបានរៀបចំពិធីជប់លៀងសម្រាប់ពួកមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច ហើយស្ដេចក៏ដោះលែងមេថ្វាយពែង និងមេដុតនំ ឲ្យមកឈរក្នុងចំណោមមន្ត្រីរបស់ស្ដេច។ 21ស្ដេចបានតាំងមេថ្វាយពែងក្នុងតំណែងដើមរបស់គាត់ឡើងវិញ ហើយគាត់ក៏ថ្វាយពែងដល់ព្រះហស្តផារ៉ោនតទៅទៀត 22តែស្ដេចព្យួរកមេដុតនំ ដូចលោកយ៉ូសែបបានកាត់ស្រាយប្រាប់មែន។ 23ប៉ុន្ដែ មេថ្វាយពែងមិនបាននឹកនាដល់លោកយ៉ូសែបសោះ គឺគាត់ភ្លេចឈឹង។
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 40: គកស១៦
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© 2016 United Bible Societies

: