លោកុប្បត្តិ 39
39
លោកយ៉ូសែប និងប្រពន្ធរបស់លោកប៉ូទីផារ
1រីឯយ៉ូសែប គេបាននាំគាត់ទៅដល់ស្រុកអេស៊ីព្ទ ហើយមានមន្ត្រីសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះប៉ូទីផារ ជាមេកងរក្សាស្តេចរបស់ផារ៉ោន បានទិញគាត់ពីពួកអ៊ីសម៉ាអែល ដែលនាំចុះមកស្រុកនោះ។ 2ព្រះយេហូវ៉ាគង់នៅជាមួយលោកយ៉ូសែប ហើយលោកចេះតែចម្រើនឡើង គឺលោកនៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ដែលជាសាសន៍អេស៊ីព្ទ។ 3ចៅហ្វាយរបស់លោកឃើញថា ព្រះយេហូវ៉ាគង់នៅជាមួយលោក ហើយថា ព្រះយេហូវ៉ាធ្វើឲ្យគ្រប់ការទាំងអស់បានចម្រើនឡើង ដោយសារដៃរបស់លោក។ 4ដូច្នេះ លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ ដែលខំប្រឹងបម្រើគាត់ ហើយគាត់តែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង ក៏ប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់ឲ្យលោកគ្រប់គ្រង។ 5ចាប់ពីពេលលោកប៉ូទីផារតែងតាំងលោកឲ្យមើលខុសត្រូវលើផ្ទះសំបែង និងទ្រព្យសម្បត្តិទាំងអស់របស់គាត់មក ព្រះយេហូវ៉ាប្រទានពរដល់ផ្ទះរបស់សាសន៍អេស៊ីព្ទនោះ ដោយព្រោះលោកយ៉ូសែប ហើយព្រះយេហូវ៉ាក៏ប្រទានពរអ្វីៗទាំងអស់ដែលជារបស់គាត់ ទាំងផ្ទះសំបែង ទាំងស្រែចម្ការ។ 6គាត់ទុកអ្វីៗទាំងអស់ឲ្យលោកយ៉ូសែបគ្រប់គ្រង ហើយគាត់មិនខ្វល់ខ្វាយអ្វីឡើយ លើកលែងតែអាហារដែលគាត់បរិភោគប៉ុណ្ណោះ។
រីឯលោកយ៉ូសែបមានរូបរាងសង្ហាណាស់។ 7ក្រោយមក ប្រពន្ធរបស់ចៅហ្វាយលោកចេះតែដៀងភ្នែកមើលលោកយ៉ូសែប ហើយនិយាយថា៖ «មកដេកជាមួយខ្ញុំ!»។ 8ប៉ុន្ដែ លោកបានបដិសេធ ហើយពោលទៅប្រពន្ធចៅហ្វាយខ្លួនថា៖ «មើល៍! ចៅហ្វាយខ្ញុំឥតដឹងថាមានអ្វីៗនៅនឹងខ្ញុំ នៅក្នុងផ្ទះនេះផង លោកបានប្រគល់អ្វីៗទាំងអស់របស់លោកមកក្នុងដៃរបស់ខ្ញុំ។ 9គ្មានអ្នកណាធំជាងខ្ញុំទេក្នុងផ្ទះនេះ ហើយលោកក៏មិនបានហួងហែងរបស់ណានឹងខ្ញុំដែរ លើកលែងតែលោកស្រីប៉ុណ្ណោះ ព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើឲ្យខ្ញុំប្រព្រឹត្តអំពើដ៏អាក្រក់យ៉ាងធំនេះ ដោយប្រព្រឹត្តអំពើបាបទាស់នឹងព្រះម្ដេចបាន?» 10រីឯនាងចេះតែនិយាយទៅលោកយ៉ូសែបរាល់ថ្ងៃ តែលោកមិនព្រមស្ដាប់តាម ហើយទៅដេកជាមួយនាង ឬទៅជិតនាងឡើយ។ 11ថ្ងៃមួយ កាលលោកចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ 12នាងក៏ចាប់អាវរបស់លោក ទាំងនិយាយថា៖ «មកដេកជាមួយខ្ញុំ!»។ ប៉ុន្ដែ លោកយ៉ូសែបរលាស់អាវចោលក្នុងដៃនាង ហើយរត់ចេញមកក្រៅ។ 13កាលនាងឃើញថា លោកចោលអាវក្នុងដៃនាង ហើយរត់ចេញមកក្រៅដូច្នេះ 14នាងក៏ស្រែកហៅមនុស្សដែលនៅក្នុងផ្ទះមកប្រាប់ថា៖ «មើលចុះ ប្ដីខ្ញុំបាននាំសាសន៍ហេព្រើរម្នាក់នេះមកឲ្យមើលងាយយើង! វាចូលមកបម្រុងនឹងដេកជាមួយខ្ញុំ តែខ្ញុំបានស្រែកយ៉ាងខ្លាំង 15ហើយកាលវាឮសំឡេងដែលខ្ញុំស្រែកឡើង វាក៏ទុកអាវចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅក្រៅបាត់»។ 16នាងបានទុកអាវរបស់លោកយ៉ូសែបនៅក្បែរខ្លួន ចាំទម្រាំចៅហ្វាយរបស់លោកវិលត្រឡប់មកផ្ទះវិញ 17នាងជម្រាបប្ដីតាមពាក្យដដែលនោះថា៖ «អាបាវសាសន៍ហេព្រើរដែលបងបាននាំមកនោះ វាចូលមកចង់មើលងាយខ្ញុំ 18តែដោយខ្ញុំស្រែកហៅគេយ៉ាងខ្លាំង វាក៏ទុកអាវចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅក្រៅបាត់»។
19កាលចៅហ្វាយរបស់លោក បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវរបស់លោកបានប្រព្រឹត្តនឹងនាងដូច្នេះ លោកក្តៅក្រហាយជាខ្លាំង។ 20ចៅហ្វាយរបស់លោកយ៉ូសែបក៏យកលោកទៅដាក់គុក នៅកន្លែងដែលសម្រាប់ឃុំឃាំងពួកអ្នកទោសរបស់ស្តេច ហើយលោកក៏ជាប់នៅក្នុងគុកនោះ។ 21ព្រះយេហូវ៉ាគង់ជាមួយលោកយ៉ូសែប ហើយព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះលោក ព្រមទាំងធ្វើឲ្យមេគុកមានចិត្តសន្ដោសដល់លោក។ 22មេគុកប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ឲ្យលោកយ៉ូសែបមើលខុសត្រូវទាំងអស់ ហើយកិច្ចការអ្វីដែលត្រូវធ្វើនៅក្នុងគុក គឺលោកជាអ្នកចាត់ចែងការនោះ។ 23មេគុកលែងខ្វល់ខ្វាយនឹងអ្វីដែលគាត់បានប្រគល់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ព្រោះព្រះយេហូវ៉ាគង់ជាមួយលោក ហើយកិច្ចការអ្វីដែលលោកធ្វើ ព្រះយេហូវ៉ាធ្វើឲ្យចម្រើនឡើងទាំងអស់។
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 39: គកស១៦
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© 2016 United Bible Societies

: