ហាកាយ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរនេះមានចងក្រងព្រះបន្ទូលដែលហោរាហាកាយបានថ្លែង ដើម្បីលើកទឹកចិត្តប្រជាជនក្នុងការសង់ព្រះវិហារ ក្រោយពេលដែលជនជាតិយូដាមួយចំនួនដែលជាប់ជាឈ្លើយ វិលត្រឡប់មកពីស្រុកបាប៊ីឡូនវិញ។ ហោរាហាកាយប្រកាសព្រះបន្ទូលក្នុងអំឡុងឆ្នាំ ៥២០ មុនគ្រីស្ទសករាជ។
ចាប់ពីឆ្នាំ ៥៣៨ មុនគ្រីស្ទសករាជ ជនជាតិយូដាចាប់ផ្តើមវិលត្រឡប់មកស្រុកកំណើតវិញ ហើយនាំគ្នាសង់ព្រះវិហារនៅក្រុងយេរូសាឡិម ដែលកងទ័ពបាប៊ីឡូនបានកម្ទេចនៅឆ្នាំ ៥៨៧ មុន គ.ស.។ បន្តិចក្រោយមក ពួកគេបាក់ទឹកចិត្ត ហេតុនេះហើយបានជាហោរាថ្លែងព្រះបន្ទូល ដើម្បីលើកទឹកចិត្តមេដឹកនាំរបស់ប្រជាជន ឲ្យគេបន្តការសាងសង់ទៅមុខទៀត។ ដូច្នេះ នៅឆ្នាំ ៥២០ មុនគ.ស. ជនជាតិយូដានាំគ្នាបន្តការងារសង់ព្រះវិហារ។ ហោរាប្រកាសថា ប្រជាជនធ្លាក់ខ្លួនក្រ ហើយភោគផលក្នុងស្រុកក៏មិនសូវបានច្រើន ព្រោះតែព្រះវិហារស្ថិតក្នុងភាពបាក់បែក (១.១-១៤)។ លោកប្រកាសទៀតថា ព្រះវិហារថ្មីនឹងរុងរឿងជាងព្រះវិហារដែលកងទ័ពបាប៊ីឡូនបានកម្ទេចចោល (២.១-៩) ហើយពេលណាប្រជារាស្ត្ររបស់ព្រះសង់ព្រះវិហារនេះឡើងវិញ នោះគេក៏នឹងបានសម្បូណ៌សប្បាយឡើងវិញដែរ (២.១០-២០)។ លោកទេសាភិបាលសូរ៉ូបាបិល ដែលជាពូជពង្សរបស់ព្រះបាទដាវីឌ នឹងស្គាល់អនាគតដ៏ភ្លឺស្វាង (២.២០-៣០)។
ប្រជាជនដែលវិលត្រឡប់មកមាតុភូមិវិញ ទន្ទឹងរង់ចាំព្រះវិហារមួយថ្មី ដែលរុងរឿងជាងមុន ហើយពួកគេរង់ចាំព្រះស្តារស្ថានភាពរបស់ពួកគេឡើងវិញ តាមរយៈអ្នកបម្រើដែលព្រះអង្គជ្រើសរើស។ ហោរាហាកាយលើកទឹកចិត្តជនរួមជាតិរបស់លោក ឲ្យប្ដេជ្ញាចិត្តធ្វើការយ៉ាងសកម្ម ដោយសម្លឹងមើលទៅលើស្ថានភាពថ្មីដែលព្រះបម្រុងទុកសម្រាប់ពួកគេ។
Chwazi Kounye ya:
ហាកាយ ពាក្យលំនាំ: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies

: