លោកុប្បត្តិ 37
37
លោកយ៉ូសែបយល់សប្ដិឃើញភាពអស្ចារ្យ
1លោកយ៉ាកុបបានរស់នៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានស្នាក់អាស្រ័យនៅ។ 2នេះជាដំណើររឿងនៃក្រុមគ្រួសាររបស់លោកយ៉ាកុប។
កាលលោកយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់តែងតែឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ ក្មេងជំទង់នេះនៅជាមួយកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ជាប្រពន្ធរបស់ឪពុកគាត់ ហើយយ៉ូសែបតែងយករឿងអាក្រក់របស់ពួកគេមកប្រាប់ឪពុក។ 3លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះជាកូនដែលកើតមកនៅពេលលោកមានវ័យចាស់ ហើយលោកបានធ្វើអាវមួយមានពណ៌ច្រើនឲ្យគាត់ពាក់។ 4កាលបងៗឃើញថា ឪពុកស្រឡាញ់យ៉ូសែបជាងកូនទាំងអស់ គេក៏ព្រួតគ្នាស្អប់យ៉ូសែប ហើយមិនអាចនិយាយពាក្យល្អជាមួយគាត់បានឡើយ។
5មានថ្ងៃមួយ យ៉ូសែបបានយល់សប្តិ ហើយក៏តំណាលសប្ដិនោះប្រាប់បងៗ តែគេរឹតតែស្អប់គាត់ខ្លាំងឡើង។ 6គាត់ប្រាប់ពួកគេថា៖ «សូមស្តាប់សប្តិខ្ញុំនេះសិន 7ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្ដាប់នៅស្រែ នោះកណ្ដាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល៍ កណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពកណ្ដាប់របស់ខ្ញុំ»។ 8បងៗពោលមកគាត់ថា៖ «តើឯងចង់សោយរាជ្យលើយើងមែនឬ? តើឯងចង់ធ្វើជាចៅហ្វាយលើយើងមែនឬ?» ដូច្នេះ គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសម្ដីរបស់គាត់។
9គាត់យល់សប្តិទៀត ហើយក៏ប្រាប់បងៗរបស់គាត់ថា៖ «មើល៍ ខ្ញុំបានយល់សប្តិឃើញម្ដងទៀតហើយ គឺឃើញថ្ងៃ ខែ និងផ្កាយទាំងដប់មួយបានក្រាបគោរពខ្ញុំ»។ 10ប៉ុន្ដែ កាលគាត់បានតំណាលអំពីសប្ដិនោះប្រាប់ឪពុក និងបងៗ ឪពុកបន្ទោសគាត់ថា៖ «តើឯងយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឲ្យឪពុក និងម្តាយរបស់ឯង ព្រមទាំងបងៗរបស់ឯងក្រាបដល់ដីគោរពឯងឬ?» 11បងៗក៏មានចិត្តច្រណែននឹងគាត់ តែឪពុករបស់គាត់បានទុករឿងនោះនៅក្នុងចិត្ត។
លោកយ៉ូសែបត្រូវបងៗចាប់យកទៅលក់
12នៅគ្រានោះ បងៗរបស់យ៉ូសែបនាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុក នៅស៊ីគែម 13ហើយលោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់ឯងបានទៅឃ្វាលសត្វនៅស៊ីគែមហើយ មកណេះ ពុកនឹងចាត់ឯងឲ្យទៅរកពួកគេ»។ គាត់ឆ្លើយទៅឪពុកថា៖ «បាទពុក»។ 14ឪពុកប្រាប់គាត់ថា៖ «ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង ហើយហ្វូងសត្វសុខសប្បាយឬយ៉ាងណា រួចហើយមកប្រាប់ពុកវិញផង»។ ដូច្នេះ ឪពុកក៏ចាត់យ៉ូសែបពីជ្រលងភ្នំហេប្រុនឲ្យចេញទៅ ហើយគាត់ទៅដល់ស៊ីគែម។ 15កាលបុរសម្នាក់បានឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាល ក៏សួរថា៖ «តើឯងកំពុងរកអី?» 16គាត់ឆ្លើយថា៖ «ខ្ញុំរកបងៗរបស់ខ្ញុំ សូមមេត្តាប្រាប់ខ្ញុំឲ្យដឹងកន្លែងដែលពួកគេឃ្វាលសត្វផង»។ 17បុរសនោះប្រាប់ថា៖ «ពួកគេបានចេញពីនេះទៅហើយ ខ្ញុំឮគេនិយាយគ្នាថា "តោះយើងទៅដូថាន់"»។ ពេលនោះ យ៉ូសែបក៏ទៅតាមបងៗ ហើយឃើញពួកគេនៅឯដូថាន់។ 18កាលគេឃើញយ៉ូសែបពីចម្ងាយ គេរួមគំនិតគ្នាថានឹងសម្លាប់គាត់ចោល មុនពេលគាត់ទៅដល់។ 19គេនិយាយគ្នាទៅវិញទៅមកថា៖ «ន៎ុះន៏ អាមេសប្តិបានមកដល់ហើយ។ 20មកយើង នាំគ្នាសម្លាប់វាចោល ហើយយកទៅទម្លាក់ក្នុងអណ្តូងណាមួយ រួចនិយាយថា មានសត្វសាហាវបានហែកវាស៊ីទៅហើយ ហើយយើងនឹងមើល តើសប្តិរបស់វានឹងទៅជាយ៉ាងណា»។ 21ប៉ុន្តែ កាលរូបេនបានឮដូច្នេះ គាត់ខំជួយឲ្យបានរួចពីកណ្ដាប់ដៃពួកគេ។ គាត់និយាយថា៖ «យើងកុំយកជីវិតវាអី»។ 22រូបេនពោលទៅពួកគេទៀតថា៖ «កុំកម្ចាយឈាមអី គ្រាន់តែទម្លាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះទៅបានហើយ កុំដាក់ដៃលើវាឡើយ»។ គាត់ធ្វើដូច្នេះ មកពីគាត់ចង់ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ ហើយបញ្ជូនគាត់ឲ្យត្រឡប់ទៅឯឪពុកវិញ។ 23កាលយ៉ូសែបបានមកដល់បងៗហើយ គេក៏ដោះអាវគាត់ចេញ គឺអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង 24រួចគេចាប់គាត់យកទៅទម្លាក់ក្នុងអណ្តូង ឯអណ្តូងនោះគ្មានទឹកទេ។
25បន្ទាប់មក គេនាំគ្នាអង្គុយបរិភោគ ហើយគេក្រឡេកទៅឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ និងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅស្រុកអេស៊ីព្ទ។ 26ពេលនោះ យូដានិយាយទៅបងប្អូនថា៖ «បើយើងសម្លាប់ប្អូនទៅ ហើយលាក់ឈាមវា តើចំណេញបានអី? 27មក៍ យើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងដាក់ដៃលើវាឡើយ ដ្បិតវាជាប្អូនរបស់យើង ជាសាច់ឈាមរបស់យើងដែរ»។ បងប្អូនរបស់គាត់ក៏យល់ព្រមតាម។ 28ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញក៏មកដល់ រួចបងៗរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូង ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែល មានតម្លៃជាប្រាក់សុទ្ធម្ភៃដួង។ ពួកនោះក៏យកយ៉ូសែបទៅស្រុកអេស៊ីព្ទ។
29កាលរូបេនត្រឡប់មកដល់អណ្តូងវិញ តែមិនឃើញយ៉ូសែបនៅក្នុងអណ្តូង គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន 30ហើយវិលទៅរកបងប្អូនប្រាប់ថា៖ «ក្មេងនោះបាត់ទៅហើយ តើឲ្យខ្ញុំទៅឯណា?» 31ពេលនោះ គេក៏សម្លាប់ពពែមួយ រួចយកអាវយ៉ូសែបទៅជ្រលក់ក្នុងឈាម 32បន្ទាប់មក គេផ្ញើអាវច្រើនពណ៌នោះទៅឪពុក ហើយជម្រាបថា៖ «យើងខ្ញុំបានឃើញអាវនេះ សូមពិនិត្យមើល តើជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន»។ 33លោកយ៉ាកុបស្គាល់អាវនោះ ហើយពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន មានសត្វសាហាវបានហែកវាស៊ីហើយ! យ៉ូសែបច្បាស់ជាសត្វហែកខ្ទេចខ្ទីអស់ហើយ»។ 34លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។ 35កូនប្រុសកូនស្រីរបស់លោកទាំងប៉ុន្មានក៏នាំគ្នាជួយសម្រាលទុក្ខលោក តែលោកមិនព្រមឲ្យអ្នកណាមកសម្រាលទុក្ខឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកនឹងចុះទៅជួបកូននៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់ទុក្ខ!» ហើយលោកក៏យំសោកនឹងកូន។ 36នៅពេលជាមួយគ្នានោះ ពួកម៉ាឌានបាននាំយ៉ូសែបទៅដល់ស្រុកអេស៊ីព្ទ លក់ឲ្យប៉ូទីផារ ជាមន្ត្រីរបស់ផារ៉ោន គឺជាមេបញ្ជាការកងរក្សាស្តេច។
Chwazi Kounye ya:
លោកុប្បត្តិ 37: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies

: