លោកុប្បត្តិ 13
13
លោកអាប់រ៉ាម និងលោកឡុតចែកផ្លូវគ្នា
1ដូច្នេះ លោកអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯតំបន់ណេកិបជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមាន ហើយឡុតក៏ទៅជាមួយដែរ។
2លោកអាប់រ៉ាមមានហ្វូងសត្វ និងមាសប្រាក់ច្រើនណាស់។ 3លោកបន្តដំណើរពីតំបន់ណេកិប រហូតទៅដល់បេត-អែល ត្រង់កន្លែងដែលលោកបានបោះជំរំកាលពីដំបូង គឺនៅចន្លោះបេត-អែល និងក្រុងអៃយ 4គឺទៅកន្លែងដែលលោកបានសង់អាសនាកាលពីមុន រួចនៅទីនោះ លោកអាប់រ៉ាមក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។ 5ឯឡុតដែលទៅជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងជំរំជាច្រើនដែរ 6តែស្រុកនោះមិនល្មមឲ្យលោកទាំងពីរនៅជាមួយគ្នាបានទេ ព្រោះពួកលោកមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម៉្លេះបានជាពួកលោកមិនអាចរស់នៅជាមួយគ្នាបាន 7មួយទៀត ពួកគង្វាលរបស់លោកអាប់រ៉ាម និងពួកគង្វាលរបស់ឡុត ចេះតែឈ្លោះប្រកែកគ្នា។ នៅពេលនោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតក៏រស់នៅក្នុងស្រុកនោះដែរ។
8លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយនឹងពួកគង្វាលរបស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។ 9តើស្រុកនេះទាំងមូលមិននៅចំពោះមុខក្មួយទេឬ? ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយរើសយកខាងឆ្វេង នោះអ៊ំនឹងទៅខាងស្តាំ ឬបើក្មួយរើសយកខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។ 10ឡុតក៏ងើបមុខមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងមូល មានទឹកស្រួលល្អនៅគ្រប់ទីកន្លែង ដូចសួនច្បាររបស់ព្រះយេហូវ៉ា ដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារ។ នេះមុនពេលដែលព្រះយេហូវ៉ាបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ 11ដូច្នេះ ឡុតក៏ជ្រើសរើសយកវាលទន្លេយ័រដាន់ទាំងមូលសម្រាប់ខ្លួនគាត់ រួចឡុតចេញដំណើរទៅទិសខាងកើត។ ពួកលោកទាំងពីរបានបែកពីគ្នាតាមរបៀបនេះឯង។ 12លោកអាប់រ៉ាមតាំងទីលំនៅនៅក្នុងស្រុកកាណាន រីឯឡុតវិញ តាំងទីលំនៅនៅក្នុងទីក្រុងនៅស្រុកវាលនោះ ហើយលោកក៏ផ្លាស់ជំរំទៅត្រឹមសូដុម។ 13រីឯប្រជាជនក្រុងសូដុមសុទ្ធតែអាក្រក់ ជាមនុស្សដែលប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទាស់នឹងព្រះយេហូវ៉ា។
14ក្រោយពេលដែលឡុតបែកចេញទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខឡើងឥឡូវ ហើយមើលពីកន្លែងដែលអ្នកនៅ ឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទៅទិសខាងកើត និងទិសខាងលិចទៅ! 15ដ្បិតស្រុកទាំងប៉ុន្មានដែលអ្នកមើលឃើញ យើងនឹងប្រគល់ឲ្យអ្នក និងដល់ពូជពង្សរបស់អ្នករហូតតទៅ។ 16យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកមានចំនួនច្រើនដូចធូលីដី ហើយគ្មានអ្នកណាអាចរាប់ធូលីដីបានយ៉ាងណា នោះគេក៏មិនអាចរាប់ពូជពង្សរបស់អ្នកបានយ៉ាងនោះដែរ។ 17ចូរក្រោកឡើង ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។ 18លោកអាប់រ៉ាមក៏រើជំរំ ទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុន ហើយលោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ។
Chwazi Kounye ya:
លោកុប្បត្តិ 13: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies

: