និក្ខមនំ 9
9
គ្រោះកាចទីប្រាំ៖ ជំងឺអាសន្នរោគលើហ្វូងសត្វ
1បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចូលទៅជួបផារ៉ោន ហើយប្រាប់ស្ដេចថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះថា "ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង"។ 2ប្រសិនបើអ្នកមិនព្រមបើកឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងពួកគេ 3នោះព្រះហស្តនៃព្រះយេហូវ៉ានឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់អ្នកដែលនៅចម្ការ គឺទាំងសេះ លា អូដ្ឋ និងហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នរោគយ៉ាងវេទនា។ 4ប៉ុន្ដែ ព្រះយេហូវ៉ានឹងញែកហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែល និងហ្វូងសត្វរបស់សាសន៍អេស៊ីព្ទចេញពីគ្នា ដូច្នេះ នឹងគ្មានសត្វណាមួយរបស់កូនចៅអ៊ីស្រាអែលស្លាប់ឡើយ»។ 5ព្រះយេហូវ៉ាក៏ដាក់កំណត់ថា៖ «ថ្ងៃស្អែក ព្រះយេហូវ៉ានឹងធ្វើការនេះនៅក្នុងស្រុកអេស៊ីព្ទ»។ 6នៅថ្ងៃបន្ទាប់ ព្រះយេហូវ៉ាក៏ធ្វើដូច្នោះ គឺហ្វូងសត្វរបស់សាសន៍អេស៊ីព្ទទាំងប៉ុន្មានស្លាប់អស់ តែគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលត្រូវស្លាប់ឡើយ។ 7ផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរមើល ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលត្រូវស្លាប់ឡើយ ប៉ុន្តែ ផារ៉ោនមានព្រះហឫទ័យរឹងចចេស មិនព្រមបើកឲ្យប្រជាជនទៅទេ។
គ្រោះកាចទីប្រាំមួយ៖ ជំងឺបូស
8ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរយកផេះពីគុកភ្លើងពីរបីក្ដាប់ ហើយឲ្យម៉ូសេបាចទៅលើមេឃ នៅចំពោះផារ៉ោនទៅ 9ផេះនោះនឹងក្លាយជាធូលីយ៉ាងម៉ដ្ត នៅពាសពេញលើស្រុកអេស៊ីព្ទ ហើយនឹងក្លាយជាបូស ធ្លាយចេញជាដំបៅលើខ្លួនមនុស្ស និងសត្វ ពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល»។ 10លោកម៉ូសេក៏យកផេះពីគុកភ្លើង ទៅឈរនៅមុខផារ៉ោន ហើយលោកបាចទៅលើមេឃ រួចផេះក៏បណ្ដាលឲ្យកើតបូសក្លាយ ធ្លាយចេញជាដំបៅ ពេញលើខ្លួនមនុស្ស និងសត្វ។ 11ពួកគ្រូមន្តអាគមមិនអាចឈរនៅមុខលោកម៉ូសេបានឡើយ ព្រោះតែបូស ដ្បិតបូសកើតលើពួកគ្រូមន្តអាគម និងលើសាសន៍អេស៊ីព្ទទាំងអស់។ 12ប៉ុន្ដែ ព្រះយេហូវ៉ាធ្វើឲ្យព្រះហឫទ័យផារ៉ោនរឹងទទឹង មិនព្រមស្តាប់ពួកលោកសោះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេទុកស្រាប់។
គ្រោះកាចទីប្រាំពីរ៖ ផ្គររន្ទះ និងព្រឹល
13បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរក្រោកពីព្រលឹម ហើយទៅឈរនៅមុខផារ៉ោន ហើយប្រាប់ថា "ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។ 14ដ្បិតលើកនេះ យើងនឹងចាត់គ្រោះកាចទាំងអស់មកលើអ្នក លើពួកនាម៉ឺនមន្ត្រី និងលើប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកបានដឹងថា នៅលើផែនដីគ្មានអ្នកណាម្នាក់ដូចយើងឡើយ។ 15ដ្បិត ប្រសិនបើយើងបានលើកដៃវាយអ្នក និងប្រជារាស្ត្ររបស់អ្នក ដោយជំងឺអាសន្នរោគនៅពេលនេះ ម៉្លេះសមអ្នករាល់គ្នានឹងវិនាសសូន្យពីផែនដីបាត់ទៅហើយ។ 16ប៉ុន្តែ យើងបានទុកឲ្យអ្នកនៅរស់ ដើម្បីឲ្យអ្នកបានឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងឮសុះសាយពាសពេញផែនដី។ 17ក៏ប៉ុន្ដែ អ្នកនៅតែតម្កើងខ្លួនទាស់នឹងប្រជារាស្ត្ររបស់យើង ហើយមិនព្រមបើកឲ្យគេចេញទៅទេ។ 18មើល៍ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យព្រឹលធ្លាក់មកយ៉ាងខ្លាំង ដែលតាំងពីស្រុកអេស៊ីព្ទកកើតមក រហូតដល់ពេលនេះ មិនដែលមានបែបនេះឡើយ។ 19ដូច្នេះ ចូរប្រាប់គេឲ្យប្រមូលហ្វូងសត្វ និងអ្វីៗដែលអ្នករាល់គ្នាមាននៅតាមវាល យកមកកន្លែងដែលមានសុវត្ថិភាព ដ្បិតមនុស្សទាំងអស់ និងសត្វទាំងប៉ុន្មានដែលនៅវាល ហើយមិនបានប្រមូលមកក្នុងជម្រកទេ នោះនឹងត្រូវព្រឹលធ្លាក់មកលើ ស្លាប់ទាំងអស់"»។ 20ពេលនោះ មានពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោនដែលកោតខ្លាចព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប្រញាប់ប្រញាល់ឲ្យពួកបាវបម្រើ និងហ្វូងសត្វរបស់ខ្លួនរត់ចូលក្នុងជម្រក 21តែអស់អ្នកដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះយេហូវ៉ា គេទុកឲ្យពួកបាវបម្រើ និងហ្វូងសត្វរបស់ខ្លួននៅតាមវាល។
22ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃឡើងទៅលើមេឃ ដើម្បីឲ្យមានព្រឹលធ្លាក់មកក្នុងស្រុកអេស៊ីព្ទទាំងមូល គឺធ្លាក់មកលើមនុស្ស លើសត្វ និងលើដំណាំទាំងអស់នៅទីវាលក្នុងស្រុកអេស៊ីព្ទ»។ 23លោកម៉ូសេក៏លើកដំបងទៅលើមេឃ ហើយព្រះយេហូវ៉ាបានចាត់ឲ្យមានផ្គរលាន់ និងព្រឹលមក ក៏មានរន្ទះភ្លើងមកលើផែនដី។ ព្រះយេហូវ៉ាក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីព្ទ។ 24មានព្រឹល និងភ្លើងធ្លាក់មកលាយឡំគ្នា ហើយព្រឹលនោះខ្លាំងណាស់ គឺតាំងតែពីសាសន៍អេស៊ីព្ទកើតមក នោះមិនដែលមានដូច្នោះឡើយ។ 25នៅពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល ព្រឹលបានធ្លាក់មកលើអ្វីៗទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ហើយព្រឹលបានបំផ្លាញអស់ទាំងដំណាំនៅទីវាលដែរ ក៏បំបាក់អស់ទាំងដើមឈើនៅចម្ការទៀតផង។ 26មានតែនៅស្រុកកូសែនដែលកូនចៅអ៊ីស្រាអែលនៅប៉ុណ្ណោះ ទើបគ្មានព្រឹល។
27ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «លើកនេះ យើងបានប្រព្រឹត្តអំពើបាបមែន គឺព្រះយេហូវ៉ាព្រះអង្គសុចរិត ឯយើង និងប្រជារាស្ត្ររបស់យើងជាអ្នកមានកំហុស។ 28សូមអង្វរព្រះយេហូវ៉ាផង ដ្បិតដែលព្រះអង្គធ្វើឲ្យមានផ្គរ និងព្រឹលនេះគឺល្មមហើយ យើងនឹងបើកឲ្យអ្នករាល់គ្នាចេញទៅ មិនឃាត់ឃាំងអ្នករាល់គ្នាទៀតឡើយ»។ 29លោកម៉ូសេទូលតបទៅស្តេចថា៖ «ពេលទូលបង្គំបានចេញពីទីក្រុងនេះហើយ ទូលបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ា នោះផ្គរនឹងស្ងប់ ហើយនឹងគ្មានព្រឹលទៀតឡើយ គឺដើម្បីឲ្យព្រះករុណាជ្រាបថា ផែនដីជារបស់ព្រះយេហូវ៉ា។ 30ប៉ុន្តែ ទូលបង្គំដឹងថា ព្រះករុណា និងពួកនាម៉ឺនមន្ត្រីរបស់ព្រះករុណា មិនទាន់កោតខ្លាចព្រះយេហូវ៉ាដ៏ជាព្រះនៅឡើយទេ»។ 31(គ្រានោះ ដើមខ្លូតទេស និងស្រូវឱក ត្រូវហិនហោចអស់ ដ្បិតស្រូវឱកកំពុងបែកកួរ ហើយដើមខ្លូតទេសចេញផ្កាហើយ 32តែស្រូវសាលី និងស្រូវអេប៉ូតមិនបានខូចទេ ដ្បិតមិនទាន់ដុះឡើងនៅឡើយ)។ 33ដូច្នេះ លោកម៉ូសេក៏ចាកចេញពីផារ៉ោន ហើយទៅក្រៅទីក្រុង លោកលើកដៃទៅព្រះយេហូវ៉ា នោះផ្គរលាន់ និងព្រឹលក៏ស្ងប់ទៅ ហើយភ្លៀងក៏រាំង លែងធ្លាក់មកលើដីទៀត។ 34ប៉ុន្ដែ កាលផារ៉ោនឃើញថា ភ្លៀង ព្រឹល និងផ្គរលាន់បានស្ងប់ហើយ ស្ដេចក៏ប្រព្រឹត្តអំពើបាបទៀត គឺស្ដេច និងពួកនាម៉ឺនមន្ត្រីរបស់ស្ដេច នៅតែរឹងទទឹងដដែល។ 35ដូច្នេះ ផារ៉ោនមានព្រះហឫទ័យរឹងទទឹង មិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលតាមរយៈលោកម៉ូសេ។
Chwazi Kounye ya:
និក្ខមនំ 9: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies

: