និក្ខមនំ 19
19
កូនចៅអ៊ីស្រាអែលមកដល់ភ្នំស៊ីណាយ
1នៅខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃនោះឯង កូនចៅអ៊ីស្រាអែលបានមកដល់ទីរហោស្ថានស៊ីណាយ។ 2គេធ្វើដំណើរចេញពីរេផិឌីម មកដល់ទីរហោស្ថានស៊ីណាយ ហើយនាំគ្នាបោះជំរំក្នុងទីរហោស្ថាន។ ពួកអ៊ីស្រាអែលបានបោះជំរំនៅទីនោះ នៅពីមុខភ្នំ។ 3បន្ទាប់មក លោកម៉ូសេក៏ឡើងទៅជួបព្រះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកពីលើភ្នំមកថា៖ «អ្នកត្រូវនិយាយទៅកាន់ពួកវង្សយ៉ាកុប ហើយប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា 4"អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលយើងធ្វើដល់សាសន៍អេស៊ីព្ទ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រី នាំមកឯយើងហើយ។ 5ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង 6អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង"។ នេះជាពាក្យដែលអ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែល »។
7លោកម៉ូសេក៏ត្រឡប់មកវិញ ហើយហៅពួកចាស់ទុំរបស់ប្រជាជនមក ប្រាប់គេអស់ទាំងពាក្យដែលព្រះយេហូវ៉ាបានបង្គាប់លោក។ 8ប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។ លោកម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលថ្វាយព្រះយេហូវ៉ាវិញ។ 9ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍! យើងមកឯអ្នកនៅក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនបានឮក្នុងពេលដែលយើងនិយាយជាមួយអ្នក ហើយឲ្យគេបានទុកចិត្តនឹងអ្នកជារៀងរហូត»។
ការញែកប្រជាជនជាបរិសុទ្ធ
កាលលោកម៉ូសេបានទូលរៀបរាប់តាមពាក្យរបស់ប្រជាជនថ្វាយព្រះយេហូវ៉ារួចហើយ 10ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបប្រជាជនវិញ ដើម្បីញែកគេចេញជាបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក ត្រូវឲ្យគេបោកសម្លៀកបំពាក់ 11ហើយរៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី ដ្បិតនៅថ្ងៃទីបីនោះ ព្រះយេហូវ៉ានឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យប្រជាជនទាំងអស់ឃើញ។ 12ត្រូវកំណត់ព្រំប្រទល់ជុំវិញប្រជាជនទាំងអស់ ដោយប្រាប់ថា "ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំឲ្យសោះ ដ្បិតអ្នកណាដែលប៉ះពាល់ភ្នំ អ្នកនោះនឹងត្រូវស្លាប់។ 13មិនត្រូវឲ្យមានដៃណាប៉ះពាល់អ្នកនោះឡើយ តែត្រូវចោលអ្នកនោះនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះជាសត្វ ឬមនុស្សក្តីក៏មិនត្រូវនៅរស់ដែរ"។ កាលណាមានសំឡេងផ្លុំស្នែងឮសូរវែង នោះគេអាចឡើងមកលើភ្នំបាន»។ 14លោកម៉ូសេក៏ចុះពីលើភ្នំ មករកប្រជាជនវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកសម្លៀកបំពាក់របស់ខ្លួន។ 15លោកបង្គាប់ប្រជាជនថា៖ «ចូររៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី កុំទៅជិតស្ត្រីឡើយ»។
16នៅព្រឹកថ្ងៃទីបី មានឮសូរផ្គរលាន់ មានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងកងរំពងយ៉ាងខ្លាំង រួចប្រជាជនទាំងអស់ដែលនៅក្នុងជំរំក៏ញ័ររន្ធត់។ 17លោកម៉ូសេនាំប្រជាជនចេញពីជំរំ ទៅជួបព្រះ ហើយគេក៏ឈរតម្រៀបគ្នានៅជើងភ្នំ។ 18ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាបានយាងចុះមកលើភ្នំ គង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។ 19កាលឮសូរផ្លុំស្នែងកាន់តែតន្ថើនខ្លាំងឡើងៗ លោកម៉ូសេក៏ទូលដល់ព្រះ ហើយព្រះទ្រង់មានព្រះបន្ទូលឆ្លើយមកលោក ដោយសំឡេងផ្គរលាន់។ 20ព្រះយេហូវ៉ាទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយ ព្រះអង្គមានព្រះបន្ទូលហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។ 21ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចុះទៅហាមប្រជាជន កុំឲ្យគេទម្លាយចូលមកឯព្រះយេហូវ៉ា ដើម្បីមើលនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។ 22ឯពួកសង្ឃដែលចូលមកជិតព្រះយេហូវ៉ា នោះត្រូវញែកខ្លួនជាបរិសុទ្ធ ក្រែងព្រះយេហូវ៉ានឹងប្រហារគេ»។ 23លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ប្រជាជនមិនអាចឡើងមកលើភ្នំស៊ីណាយបានទេ ដ្បិតព្រះអង្គបានហាមគេហើយ ដោយមានព្រះបន្ទូលថា "ចូរកំណត់ព្រំប្រទល់នៅជុំវិញភ្នំ ហើយញែកភ្នំនេះចេញជាបរិសុទ្ធ"»។ 24ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកថា៖ «ចូរចុះទៅវិញ ហើយនាំអើរ៉ុនឡើងមកជាមួយផង តែកុំឲ្យពួកសង្ឃ និងប្រជាជនទម្លាយចូលមកឯព្រះយេហូវ៉ាឡើយ ក្រែងព្រះអង្គនឹងប្រហារគេ»។ 25ដូច្នេះ លោកម៉ូសេក៏ចុះទៅរកប្រជាជនវិញ ហើយមានប្រសាសន៍ប្រាប់គេ។
Chwazi Kounye ya:
និក្ខមនំ 19: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies

: