កិច្ចការ 4
4
លោកពេត្រុស និងលោកយ៉ូហាននៅមុខក្រុមប្រឹក្សា
1ពេលលោកពេត្រុស និងលោកយ៉ូហាន កំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ នោះពួកសង្ឃ មេកងរក្សាព្រះវិហារ និងពួកសាឌូស៊ីក៏មកដល់។ 2ពួកគេទាស់ចិត្តនឹងពួកសាវកបង្រៀនប្រជាជន ហើយប្រកាសថា នៅក្នុងព្រះយេស៊ូវនឹងមានការរស់ពីស្លាប់ឡើងវិញ។ 3គេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។ 4ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនបានជឿ ហើយចំនួនបុរសកើនឡើង មានប្រមាណជាប្រាំពាន់នាក់។
5លុះស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ និងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម 6ជាមួយលោកអាណ ជាសម្តេចសង្ឃ លោកកៃផា លោកយ៉ូហាន លោកអ័លេក្សានត្រុស និងក្រុមគ្រួសាររបស់សម្តេចសង្ឃទាំងអស់។ 7កាលគេបាននាំអ្នកទាំងពីរ មកឈរនៅកណ្តាលចំណោមហើយ គេសួរថា៖ «តើអ្នកធ្វើការនេះអាងលើអំណាចអ្វី ឬដោយឈ្មោះអ្នកណា?» 8ពេលនោះ លោកពេត្រុស ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកនាម៉ឺនរបស់ប្រជាជន និងពួកចាស់ទុំអើយ 9ប្រសិនបើអស់លោកសួរយើងខ្ញុំនៅថ្ងៃនេះ ពីការល្អដែលបានធ្វើដល់បុរសពិការម្នាក់ ថាគាត់បានជាដោយរបៀបណា 10នោះសូមអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ជ្រាបថា ដែលបុរសនេះបានជា ហើយឈរនៅមុខអស់លោក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ដែលអស់លោកបានឆ្កាង តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ 11ព្រះយេស៊ូវនេះជា "ថ្មដែលអស់លោកជាជាងសង់ផ្ទះបានបោះចោល ទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ" ។ 12គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។
13កាលអស់លោកទាំងនោះ ឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយដឹងច្បាស់ថា អ្នកទាំងពីរជាមនុស្សមិនដែលបានរៀនសូត្រ និងជាមនុស្សសាមញ្ញ អស់លោកទាំងនោះក៏មានសេចក្ដីអស្ចារ្យ ហើយទទួលស្គាល់ថា អ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ។ 14ប៉ុន្ដែ ដោយឃើញបុរសដែលបានជានោះ ឈរនៅជាមួយអ្នកទាំងពីរ អស់លោកទាំងនោះ គ្មានពាក្យណានឹងឆ្លើយតបបានសោះ។ 15ដូច្នេះ គេក៏បញ្ជាឲ្យអ្នកទាំងពីរចេញពីក្រុមប្រឹក្សានោះទៅ ហើយគេពិគ្រោះគ្នាថា៖ 16«តើយើងត្រូវធ្វើដូចម្ដេចដល់អ្នកទាំងពីរនេះ? ដ្បិតគេបានធ្វើទីសម្គាល់យ៉ាងអស្ចារ្យ មនុស្សគ្រប់គ្នានៅក្រុងយេរូសាឡិមក៏បានឃើញច្បាស់ ហើយយើងក៏មិនអាចប្រកែកបានផង។ 17ប៉ុន្ដែ ដើម្បីកុំឲ្យរឿងនេះឮសុសសាយដល់ប្រជាជន សូមយើងហាមគេ កុំឲ្យគេនិយាយប្រាប់អ្នកណា ក្នុងនាមនេះទៀត»។ 18ដូច្នេះ គេក៏ហៅអ្នកទាំងពីរមក ហើយហាមមិនឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមព្រះយេស៊ូវជាដាច់ខាត។ 19ប៉ុន្ដែ លោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅអស់លោកទាំងនោះថា៖ «នៅចំពោះព្រះភក្ត្ររបស់ព្រះ តើគួរឲ្យយើងខ្ញុំស្តាប់តាមអស់លោក ជាជាងស្តាប់តាមព្រះឬ? សូមអស់លោកពិចារណាចុះ 20ដ្បិតយើងខ្ញុំមិនអាចឈប់និយាយពីការដែលយើងខ្ញុំបានឃើញ និងឮនោះបានឡើយ»។ 21បន្ទាប់ពីបានគំរាមសាជាថ្មីម្ដងទៀតរួចហើយ គេក៏ដោះលែងអ្នកទាំងពីរឲ្យទៅ ដោយរកហេតុដាក់ទោសពួកលោកមិនបាន ព្រោះតែបណ្ដាជន ដ្បិតទាំងអស់គ្នាកំពុងសរសើរតម្កើងដល់ព្រះ ពីហេតុការណ៍ដែលបានកើតឡើង។ 22រីឯបុរសដែលបានទទួលទីសម្គាល់នៃការប្រោសឲ្យជានេះ គាត់មានអាយុជាងសែសិបឆ្នាំហើយ។
ពួកអ្នកជឿអធិស្ឋានសុំសេចក្ដីក្លាហាន
23ក្រោយពីបានរួចខ្លួនហើយ អ្នកទាំងពីរនាំគ្នាទៅជួបមិត្តសម្លាញ់របស់ខ្លួន ហើយរៀបរាប់ប្រាប់ពីសេចក្តីទាំងប៉ុន្មានដែលពួកសង្គ្រាជ និងពួកចាស់ទុំបាននិយាយ។ 24កាលពួកគេបានឮដូច្នោះ គេក៏បន្លឺសំឡេងឡើងព្រមគ្នា ទូលព្រះថា «ឱព្រះជាម្ចាស់ដ៏ធំបំផុតអើយ ព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់នៅទីទាំងនោះ 25ព្រះអង្គមានព្រះបន្ទូល ដោយសារមាត់របស់ព្រះបាទដាវីឌ បុព្វបុរសរបស់យើង ដែលជាអ្នកបម្រើរបស់ព្រះអង្គថា "ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ? 26ពួកស្ដេចនៅលើផែនដីបានប្រុងប្រៀបខ្លួន ឯពួកមេគ្រប់គ្រងបានប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទ របស់ព្រះអង្គ "។ 27ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំង 28ដើម្បីធ្វើអ្វីៗដែលព្រះហស្តព្រះអង្គ និងគម្រោងការរបស់ព្រះអង្គ បានកំណត់ទុកឲ្យកើតឡើង។ 29ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលការគំរាមកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកបាវបម្រើព្រះអង្គ បានថ្លែងព្រះបន្ទូលព្រះអង្គដោយសេចក្ដីក្លាហានផង 30ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។ 31កាលគេបានអធិស្ឋានរួចហើយ កន្លែងដែលគេប្រជុំគ្នានោះក៏រញ្ជួយ គេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយគេប្រកាសព្រះបន្ទូលរបស់ព្រះដោយចិត្តក្លាហាន។
ពួកអ្នកជឿចែកចាយទ្រព្យសម្បត្តិរបស់ខ្លួន
32ឥឡូវនេះ ចំនួនមនុស្សទាំងអស់ដែលបានជឿ គេមានចិត្តគំនិតតែមួយ គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ខ្លួននោះទេ គឺគេយកអ្វីៗដែលខ្លួនមានមកដាក់ជាសម្បត្តិរួម។ 33ពួកសាវកបានធ្វើបន្ទាល់ដោយព្រះចេស្តាយ៉ាងខ្លាំង ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណយ៉ាងខ្លាំងសណ្ឋិតលើពួកគេទាំងអស់គ្នា។ 34នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីឡើយ ដ្បិតអស់អ្នកណាដែលមានដី មានផ្ទះ គេបានលក់យកប្រាក់ 35មកដាក់នៅទៀបជើងពួកសាវក ហើយចែកដល់ម្នាក់ៗតាមត្រូវការ។ 36មានលេវីម្នាក់ ឈ្មោះយ៉ូសេប ស្រុកកំណើតនៅកោះគីប្រុស ដែលពួកសាវកហៅថា បាណាបាស (ដែលប្រែថា កូននៃការលើកទឹកចិត្ត) 37គាត់បានលក់ចម្ការរបស់គាត់មួយកន្លែង ហើយយកប្រាក់មកដាក់នៅទៀបជើងពួកសាវក។
Chwazi Kounye ya:
កិច្ចការ 4: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies

: