កិច្ចការ 27
27
គេបញ្ជូនលោកប៉ុលតាមសំពៅទៅក្រុងរ៉ូម
1កាលគេសម្រេចឲ្យយើងខ្ញុំចុះសំពៅចេញទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ុល និងអ្នកទោសខ្លះទៀតទៅមេទ័ពរងម្នាក់ ក្នុងកងទ័ពអូគូស្ទ ឈ្មោះយូលាស។ 2យើងចុះសំពៅមួយពីក្រុងអាត្រាមីត ដែលបម្រុងនឹងចេញទៅកំពង់ផែនានាតាមឆ្នេរសមុទ្រស្រុកអាស៊ី។ យើងចេញដំណើរទៅទាំងមានលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច រួមដំណើរជាមួយដែរ។ 3នៅថ្ងៃបន្ទាប់ យើងបានចូលទៅចតនៅក្រុងស៊ីដូន។ លោកយូលាសបានព្រឹត្តចំពោះលោកប៉ុលដោយសប្បុរស ហើយអនុញ្ញាតឲ្យលោកចេញទៅជួបមិត្តសម្លាញ់ និងទទួលអ្វីដែលគេជួយឧបត្ថម្ភលោក។ 4បន្ទាប់មក យើងបានចេញសំពៅពីទីនោះ សសៀរតាមកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។ 5កាលយើងបានឆ្លងកាត់លំហសមុទ្រ តាមបណ្ដោយឆ្នេរស្រុកគីលីគា និងស្រុកប៉ាមភីលាផុតហើយ យើងបានមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។ 6នៅទីនោះ មេទ័ពរងបានឃើញសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលត្រូវចេញទៅស្រុកអ៊ីតាលី លោកក៏ឲ្យយើងចុះសំពៅនោះ។ 7យើងធ្វើដំណើរសន្សឹមៗអស់ជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដុសទាំងពិបាក។ ដោយខ្យល់ខ្លាំងមិនអាចទៅមុខបាន យើងក៏បើកសសៀរចូលទៅតាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន។ 8ក្រោយពីបានធ្វើដំណើរតាមបណ្ដោយកោះនោះដោយពិបាក យើងបានមកដល់កន្លែងមួយហៅថា ទ្វារសមុទ្រលម្អ ដែលនៅជិតក្រុងឡាសេ។
9លុះបានកន្លងមកជាយូរថ្ងៃ ហើយដំណើរសំពៅស្ថិតក្នុងសភាពគ្រោះថ្នាក់ ព្រោះពិធីបុណ្យតមបានកន្លងផុតទៅហើយ លោកប៉ុលទូន្មានគេថា៖ 10«បងប្អូនអើយ ខ្ញុំយល់ឃើញថា ដំណើរទៅមុខនឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងជីវិតយើងទៀតផង»។ 11ប៉ុន្តែ មេទ័ពរងទុកចិត្តនឹងអ្នកកាន់ចង្កូត និងម្ចាស់សំពៅ ជាងពាក្យដែលលោកប៉ុលមានប្រសាសន៍។ 12ដោយព្រោះកំពង់ផែនោះពិបាកសំណាក់ក្នុងរដូវរងា អ្នកសំពៅភាគច្រើនក៏សម្រេចចិត្តចេញសំពៅពីទីនោះ ដើម្បីខំស្រូតឲ្យដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រេត ដែលបែរទៅទិសនិរតី និងទិសពាយ័ព្យ ហើយស្នាក់នៅទីនោះក្នុងរដូវរងា។
ខ្យល់ព្យុះនៅក្នុងសមុទ្រ
13កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថា គេបានសម្រេចតាមបំណងរបស់គេ រួចគេក៏ស្រាវយុថ្កាឡើង ហើយចេញសំពៅតាមបណ្ដោយកោះក្រេត។ 14ប៉ុន្ដែ បន្តិចក្រោយមក មានខ្យល់ព្យុះកំណាចមួយ ឈ្មោះខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន បក់គំហុកចេញពីកោះមក។ 15ដោយសំពៅទៅមុខមិនរួច ហើយមិនអាចបើកបញ្រ្ចាសខ្យល់បាន យើងក៏បណ្តោយឲ្យសំពៅរសាត់តាមខ្យល់។ 16កាលបានសសៀរតាមកោះតូចមួយ ឈ្មោះកោះក្លូដេ យើងអាចលើកសំប៉ាន ឡើងបានទាំងពិបាក។ 17ក្រោយពីបានលើកសំប៉ានរួចហើយ គេក៏យកខ្សែពួរចងព័ទ្ធជុំវិញសំពៅ។ បន្ទាប់មក ដោយខ្លាចក្រែងសំពៅកឿងនឹងផ្នូកខ្សាច់នៅឈូងសមុទ្រសៀរទីស គេក៏ទម្លាក់យុថ្កាទប់ ឲ្យសំពៅរសាត់តាមខ្យល់។ 18នៅថ្ងៃបន្ទាប់ យើងបានទម្លាក់ទំនិញចោល ព្រោះខ្យល់ព្យុះសង្ឃរាបក់បោកមកលើយើងជាខ្លាំង។ 19នៅថ្ងៃទីបី គេក៏គ្រវែងគ្រឿងប្រដាប់សំពៅចោលទៀត ដោយដៃរបស់គេផ្ទាល់។ 20កាលមើលមិនឃើញថ្ងៃ ឬផ្កាយអស់រយៈពេលជាច្រើនថ្ងៃ ហើយខ្យល់ព្យុះនៅតែបក់គំហុកខ្លាំង ទីបំផុតយើងក៏អស់សង្ឃឹមថានឹងបានរួចជីវិត។
21ដោយគេមិនបានទទួលទានអាហារជាយូរថ្ងៃ លោកប៉ុលក៏ឈរឡើងនៅកណ្តាលចំណោមពួកគេ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ អ្នករាល់គ្នាគួរតែបានស្តាប់តាមខ្ញុំ ហើយកុំចេញពីកោះក្រេតមក នោះមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ។ 22តែឥឡូវនេះ ខ្ញុំសុំដាស់តឿនអ្នករាល់គ្នាឲ្យមានទឹកចិត្តឡើង ដ្បិតក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ត្រូវបាត់បង់ជីវិតឡើយ គឺខូចខាតតែសំពៅប៉ុណ្ណោះ។ 23ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ 24ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។ 25ដូច្នេះ បងប្អូនអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំមានជំនឿដល់ព្រះថា ដែលទ្រង់មានព្រះបន្ទូលមកខ្ញុំ នោះនឹងកើតមកដូច្នោះមែន។ 26ប៉ុន្តែ យើងត្រូវកឿងសំពៅនៅលើកោះណាមួយមិនខាន»។
27កាលចូលដល់យប់ទីដប់បួន ពេលយើងរសាត់លើផ្ទៃសមុទ្រអាឌ្រា នោះប្រមាណជាពាក់កណ្តាលអធ្រាត្រ អ្នកសំពៅស្មានថាជិតដល់ដីគោកហើយ។ 28ដូច្នេះ គេក៏បោះសំណស្ទង់ចុះទៅក្នុងទឹក ឃើញមានជម្រៅម្ភៃព្យាម ។ លុះទៅមុខបន្តិចទៀត គេស្ទង់មើលម្ដងទៀត ឃើញមានជម្រៅដប់ប្រាំព្យាម។ 29ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម គេក៏ទម្លាក់យុថ្កាបួន ចេញពីកន្សៃ ហើយអធិស្ឋានឲ្យមានពន្លឺថ្ងៃ។ 30ប៉ុន្ដែ ពេលពួកអ្នកសំពៅចង់រត់ចោលសំពៅ ហើយសម្រូតសំប៉ានទម្លាក់ចុះទៅក្នុងសមុទ្រ ដោយធ្វើដូចជាចង់ទម្លាក់យុថ្កាពីក្បាលសំពៅ 31លោកប៉ុលមានប្រសាសន៍ទៅមេទ័ពរង និងពួកទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ»។ 32ពេលនោះ ពួកទាហានក៏កាត់ផ្ដាច់ ឲ្យសំប៉ានធ្លាក់ទៅក្នុងសមុទ្របាត់ទៅ។
33លុះពេលទៀបភ្លឺ លោកប៉ុលប្រាប់គេទាំងអស់គ្នាឲ្យបរិភោគ ដោយមានប្រសាសន៍ថា៖ «ថ្ងៃនេះជាថ្ងៃទីដប់បួនហើយ ដែលអ្នករាល់គ្នាបានទ្រាំអត់អាហារ មិនបានបរិភោគអ្វីសោះ។ 34ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យពិសាអាហារទៅ ដើម្បីឲ្យមានកម្លាំង ដ្បិតសូម្បីតែសក់មួយសរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង»។ 35កាលលោកមានប្រសាន៍ដូច្នេះរួចហើយ លោកក៏យកនំបុ័ងមក ហើយអរព្រះគុណដល់ព្រះនៅមុខគេទាំងអស់គ្នា រួចក៏កាច់បរិភោគទៅ។ 36ពេលនោះ គេទាំងអស់គ្នាក៏មានកម្លាំងចិត្ត ហើយបរិភោគអាហារ។ 37(យើងទាំងអស់គ្នាដែលនៅក្នុងសំពៅ មានគ្នាពីររយចិតសិបប្រាំមួយនាក់)។ 38កាលបរិភោគឆ្អែតហើយ គេក៏សម្រាលសំពៅ ដោយទម្លាក់ស្រូវចុះទៅក្នុងសមុទ្រ។
ការខូចខាតសំពៅ
39លុះភ្លឺឡើង គេមើលស្រុកនោះមិនស្គាល់ទេ តែគេឃើញឆកសមុទ្រដែលមានវាលខ្សាច់ ហើយគេចង់តម្រង់សំពៅឲ្យទៅកឿងនៅទីនោះ ប្រសិនបើអាច។ 40ដូច្នេះ គេក៏កាត់ផ្ដាច់ខ្សែយុថ្កាចោលទៅក្នុងសមុទ្រ ស្រាយខ្សែដែលចងចង្កូតចេញ ហើយលើកក្តោងខាងមុខឲ្យត្រូវខ្យល់ តម្រង់សំពៅទៅរកឆ្នេរ។ 41ប៉ុន្ដែ សំពៅបានចូលទៅកឿងនៅចន្លោះខ្សែទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជជាប់នៅនឹងថ្កល់ តែកន្សៃត្រូវបាក់បែកដោយទឹករលកបោកផ្ទប់ខ្លាំង។ 42ពួកទាហានមានបំណងសម្លាប់អ្នកទោសចោល ដើម្បីកុំឲ្យអ្នកណាម្នាក់ហែលគេចខ្លួនបាន។ 43ប៉ុន្ដែ ដោយចង់សង្គ្រោះជីវិតលោកប៉ុល មេទ័ពរងក៏ឃាត់គេមិនឲ្យធ្វើតាមគំនិតនោះឡើយ។ លោកបញ្ជាឲ្យអស់អ្នកដែលចេះហែលលោតចុះ ហើយហែលទៅរកគោកមុន 44ឯអ្នកដែលនៅសល់ តោងបន្ទះក្តារ ឬបំណែកសំពៅទៅតាមក្រោយ។ ដូច្នេះ គេទាំងអស់គ្នាក៏បានទៅដល់គោកដោយសុវត្ថិភាព។
Chwazi Kounye ya:
កិច្ចការ 27: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies

: