១ កូរិនថូស 3
3
ការបាក់បែកក្នុងក្រុមជំនុំកូរិនថូស
1រីឯខ្ញុំវិញ បងប្អូនអើយ ខ្ញុំពុំអាចនិយាយទៅកាន់អ្នករាល់គ្នា ដូចមនុស្សខាងវិញ្ញាណបានឡើយ គួរតែនិយាយដូចមនុស្សខាងសាច់ឈាមវិញ គឺដូចជានិយាយទៅកាន់កូនខ្ចីក្នុងព្រះគ្រីស្ទ។ 2ខ្ញុំបានឲ្យទឹកដោះអ្នករាល់គ្នាជាអាហារ មិនឲ្យអាហាររឹងទេ ដ្បិតកាលណោះ អ្នករាល់គ្នាពុំអាចទទួលអាហាររឹងបាន ហើយសូម្បីតែឥឡូវនេះ ក៏នៅតែពុំអាចទទួលបាន 3ព្រោះអ្នករាល់គ្នានៅតែខាងសាច់ឈាមនៅឡើយ។ ដ្បិតបើនៅតែមានការច្រណែន និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នាមិននៅខាងសាច់ឈាម ហើយរស់នៅតាមបែបមនុស្សធម្មតាទេឬ? 4ដ្បិតកាលម្នាក់និយាយថា «ខ្ញុំជារបស់លោកប៉ុល» ហើយម្នាក់ទៀតថា «ខ្ញុំជារបស់លោកអ័រប៉ុឡូស» នោះតើអ្នករាល់គ្នាមិនមែនប្រព្រឹត្ត ដូចមនុស្សខាងសាច់ឈាមទេឬ?
5ចុះតើលោកអ័ប៉ុឡូសជាអ្វី? ហើយប៉ុលជាអ្វី? គឺគ្រាន់តែជាអ្នកបម្រើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមតែកិច្ចការដែលម្នាក់ៗបានទទួលពីព្រះអម្ចាស់មកប៉ុណ្ណោះ។ 6ខ្ញុំបានដាំ លោកអ័ប៉ុឡូសជាអ្នកស្រោចទឹក តែព្រះបានធ្វើឲ្យដុះ។ 7ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។ 8អ្នកដែលដាំ និងអ្នកដែលស្រោចទឹក មានគោលដៅតែមួយដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមការដែលខ្លួនបានធ្វើ។ 9ដ្បិតយើងជាអ្នករួមការងារជាមួយព្រះ ឯអ្នករាល់គ្នាជាស្រែរបស់ព្រះ ហើយជាអាគារដែលព្រះបានសង់។
10ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងផ្ទះដ៏ជំនាញ តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ ហើយមានម្នាក់ទៀតសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នពីរបៀបដែលខ្លួនសង់ពីលើគ្រឹះនោះ។ 11ដ្បិតគ្មានអ្នកណាអាចចាក់គ្រឹះណាផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះឡើយ ហើយគ្រឹះនោះគឺព្រះយេស៊ូវគ្រីស្ទ។ 12ប្រសិនបើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក មកសង់លើគ្រឹះនេះ 13នោះកិច្ចការដែលម្នាក់ៗធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះ ព្រោះការនោះនឹងសម្ដែងឲ្យដឹងដោយសារភ្លើង ហើយភ្លើងនោះនឹងល្បងមើលពីប្រភេទនៃកិច្ចការដែលម្នាក់ៗបានធ្វើ។ 14បើកិច្ចការដែលបានសង់នៅលើគ្រឹះនោះបានជាប់នៅ អ្នកនោះនឹងបានរង្វាន់។ 15បើកិច្ចការនោះត្រូវឆេះ អ្នកនោះនឹងត្រូវខាត តែខ្លួនអ្នកនោះនឹងបានរួចជីវិត ប៉ុន្តែ នឹងរួចដូចជាឆ្លងកាត់ភ្លើង។
16តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយថា ព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា? 17ប្រសិនបើអ្នកណាបំផ្លាញព្រះវិហាររបស់ព្រះ នោះព្រះនឹងបំផ្លាញអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាវត្ថុបរិសុទ្ធ គឺអ្នករាល់គ្នាហ្នឹងហើយជាព្រះវិហារ។
18សូមកុំបញ្ឆោតខ្លួនឯងឡើយ ប្រសិនបើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយ៍នេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងីល្ងើសិន ដើម្បីឲ្យអ្នកនោះមានប្រាជ្ញាឡើង។ 19ព្រោះប្រាជ្ញារបស់លោកីយ៍នេះ ជាសេចក្តីល្ងីល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់គេ» 20ហើយមានចែងទៀតថា «ព្រះអម្ចាស់ជ្រាបគំនិតរបស់ពួកអ្នកប្រាជ្ញ ថាជាគំនិតឥតប្រយោជន៍» 21ដូច្នេះ មិនត្រូវឲ្យអ្នកណាអួតពីមនុស្សឡើយ ដ្បិតគ្រប់ទាំងអស់ជារបស់អ្នករាល់គ្នា 22ទោះជាប៉ុល លោកអ័ប៉ុឡូស លោកកេផាស ពិភពលោក ជីវិត សេចក្តីស្លាប់ អ្វីៗដែលមានបច្ចុប្បន្ន ឬទៅអនាគតក្តី នោះសុទ្ធតែជារបស់អ្នករាល់គ្នាទាំងអស់ 23ឯអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ ហើយព្រះគ្រីស្ទជារបស់ព្រះ។
Chwazi Kounye ya:
១ កូរិនថូស 3: គកស១៦
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies

: