ជនគណនា 27
27
1ឯពួកកូនស្រីស្លូផិហាត ដែលជាកូនហេភើរៗជាកូនកាឡាតៗជាកូនម៉ាគារៗ ជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួម៉ាន៉ាសេ ដែលគេជាកូនចៅយ៉ូសែប ឯកូនស្រីរបស់គាត់ទាំងនោះមានឈ្មោះដូច្នេះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ នឹងធើសា១ 2គេក៏នាំគ្នាចូលមកឈរនៅចំពោះមុខម៉ូសេ នឹងអេលាសារដ៏ជាសង្ឃ ហើយនៅមុខអស់អ្នក ដែលជាកំពូលលើពួកជំនុំ ត្រង់មាត់ទ្វារត្រសាលជំនុំ ជំរាបថា 3ឪពុកយើងខ្ញុំបានស្លាប់ទៅ នៅទីរហោស្ថាន គាត់មិនមែនជាពួកកូរេដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់ខ្លួនវិញ ហើយគាត់គ្មានកូនប្រុសសោះ 4ហេតុអ្វីបានជាត្រូវឲ្យឈ្មោះឪពុកយើងខ្ញុំ បាត់ចេញពីពួកគ្រួគាត់ទៅ ដោយព្រោះតែគ្មានកូនប្រុសដូច្នេះ ហេតុនេះ សូមឲ្យយើងខ្ញុំបានកេរអាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង 5នោះម៉ូសេក៏នាំយករឿងគេទៅទូលដល់ព្រះយេហូវ៉ា។
6រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 7ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរ្តិ៍អាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង ត្រូវឲ្យគេបានមរដករបស់ឪពុកគេចុះ 8ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដែរថា បើអ្នកណាស្លាប់ទៅឥតមានកូនប្រុស នោះត្រូវឲ្យឯងរាល់គ្នាចែកមរដករបស់អ្នកនោះដល់កូនស្រីគេទៅ 9បើគ្មានកូនស្រីទេ នោះត្រូវឲ្យមរដកគេដល់បងប្អូនបង្កើត 10បើគ្មានបងប្អូនបង្កើត នោះត្រូវឲ្យមរដកដល់បងប្អូនរបស់ឪពុកគេ 11តែបើឪពុកគ្មានបងប្អូន នោះត្រូវឲ្យមរដកគេទៅអ្នកជិតដិតជាងក្នុងគ្រួគេ ឲ្យអ្នកនោះស៊ីវិញ សេចក្ដីនេះត្រូវទុកជាច្បាប់បញ្ញត្តដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
12ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរឲ្យឯងឡើងទៅលើភ្នំអាបារីមនេះ ហើយមើលទៅស្រុកដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែល 13កាលណាឯងបានឃើញស្រុកនោះហើយ នោះឯងនឹងត្រូវប្រមូលទៅមូលនឹងពួកឰយុកោឯង ដូចជាអើរ៉ុនបងឯងបានមូលទៅដែរ 14ពីព្រោះឯងបានធ្វើទាស់ទទឹងនឹងពាក្យអញនៅត្រង់ទីរហោស្ថានស៊ីន ក្នុងកាលដែលពួកជំនុំរករឿងឈ្លោះ ឯងមិនបានលើកអញជាបរិសុទ្ធនៅចំពោះមុខគេ ត្រង់ទឹកហូរនោះឡើយ (គឺជាទឹកមេរីបា នៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីន)។
15នោះម៉ូសេទូលទៅព្រះយេហូវ៉ាថា 16ដូច្នេះ សូមឲ្យព្រះយេហូវ៉ាដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្ស ទ្រង់ដំរូវឲ្យមានមនុស្សម្នាក់ត្រួតត្រាលើពួកជំនុំទៅ 17ជាអ្នកដែលអាចនឹងចេញចូលនៅមុខគេ ព្រមទាំងនាំគេចេញចូលផង ដើម្បីកុំឲ្យពួកជំនុំផងព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាលឡើយ 18រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរនាំយកយ៉ូស្វេកូននុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើលោក 19ត្រូវដាក់លោកនៅចំពោះមុខអេលាសារដ៏ជាសង្ឃ នឹងពួកជំនុំទាំងអស់គ្នា រួចប្រគល់សេចក្ដីបង្គាប់ដល់លោកនៅមុខគេ 20ព្រមទាំងចែកអំណាចរបស់ឯងទៅលើលោកដែរ ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រតិបត្តិតាមលោក 21ត្រូវឲ្យលោកឈរនៅចំពោះមុខអេលាសារដ៏ជាសង្ឃ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសលោក ដោយសារសេចក្ដីសំរេចរបស់យូរីម គឺតាមបង្គាប់របស់អេលាសារដែលគេត្រូវចេញទៅ ហើយតាមបង្គាប់លោកគេត្រូវចូលមកវិញ ទាំងយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលផង គឺជាពួកជំនុំទាំងអស់គ្នា 22ម៉ូសេក៏ធ្វើតាមបង្គាប់ព្រះយេហូវ៉ា លោកនាំយកយ៉ូស្វេទៅដាក់នៅចំពោះមុខអេលាសារដ៏ជាសង្ឃ នឹងពួកជំនុំទាំងអស់គ្នា 23ក៏ដាក់ដៃលើលោក ហើយប្រគល់សេចក្ដីបង្គាប់ដល់លោក ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
Chwazi Kounye ya:
ជនគណនា 27: ពគប
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© BFBS/UBS 1954, 1962. All Rights Reserved.

: