ជនគណនា 12
12
1រីឯម៉ារាម នឹងអើរ៉ុន គេនិយាយទំនាស់នឹងម៉ូសេ ពីរឿងស្រីសាសន៍គូសដែលលោកបានយក ដ្បិតលោកបានយកស្រីសាសន៍គូសម្នាក់ ធ្វើជាប្រពន្ធ 2គឺគេនិយាយថា តើព្រះយេហូវ៉ាបានមានបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានបន្ទូលនឹងយើងដែរទេឬអី ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យនោះ 3(រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី)។
4នោះលោតែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកម៉ូសេ អើរ៉ុន ហើយនឹងម៉ារាមថា ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ 5ព្រះយេហូវ៉ាទ្រង់ក៏ចុះមកក្នុងបង្គោលពពក ឈរនៅត្រង់មាត់ទ្វារត្រសាល មានបន្ទូលហៅចំពោះអើរ៉ុន នឹងម៉ារាម រួចគេក៏ចេញមក 6ទ្រង់មានបន្ទូលដូច្នេះថា ចូរស្តាប់អញចុះ បើមានហោរាណានៅក្នុងពួកឯងរាល់គ្នា នោះអញដ៏ជាព្រះយេហូវ៉ា អញនឹងឲ្យអ្នកនោះស្គាល់អញក្នុងការជាក់ស្តែង ហើយអញនឹងនិយាយនឹងអ្នកនោះ ដោយការពន្យល់សប្តិ 7ឯម៉ូសេជាអ្នកបំរើអញ នោះអញមិនធ្វើដូច្នោះទេ ព្រោះជាអ្នកស្មោះត្រង់ក្នុងផ្ទះរបស់អញទាំងមូល 8អញនឹងនិយាយផ្ទាល់មាត់នឹងលោកយ៉ាងច្បាស់វិញ គឺមិនមែនដោយប្រស្នាទេ លោកនឹងបានឃើញរូបអង្គនៃព្រះយេហូវ៉ាផង ចុះហេតុអ្វីបានជាឯងហ៊ាននិយាយទំនាស់នឹងម៉ូសេ ជាអ្នកបំរើអញដូច្នេះ។
9សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងអ្នកទាំង២នោះ រួចទ្រង់យាងបាត់ទៅ 10ហើយពពកក៏ឡើងផុតពីលើត្រសាលទៅដែរ នោះមើល ម៉ារាមកើតឃ្លង់សដូចហិមៈ អើរ៉ុនបែរមកមើលម៉ារាមឃើញថាកើតឃ្លង់ដូច្នោះ 11ក៏អង្វរដល់ម៉ូសេថា ឱលោកម្ចាស់ខ្ញុំអើយ សូមកុំទំលាក់បាបនេះមកលើយើងខ្ញុំ ដោយព្រោះយើងខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ ហើយបានធ្វើបាបនេះនោះឡើយ 12សូមកុំឲ្យម៉ារាមបានដូចជាកូនស្លាប់ ដែលមានសាច់រលួយពាក់កណ្តាល ក្នុងកាលដែលចេញពីផ្ទៃម្តាយមកនោះឡើយ 13ម៉ូសេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះអង្គអើយ ទូលបង្គំសូមអង្វរទ្រង់ សូមមេត្តាប្រោសឲ្យម៉ារាមបានជាទៅ 14ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា បើឪពុកបានគ្រាន់តែស្តោះដាក់មុខនាង នោះតើមិនមានសេចក្ដីខ្មាសនៅអស់៧ថ្ងៃទេឬអី ដូច្នេះ ត្រូវបង្ខាំងនាងទុក នៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃដែរ រួចសឹមនាំមកវិញចុះ 15ដូច្នេះគេក៏បង្ខាំងនាងនៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃ ហើយបណ្តាជនមិនបានធ្វើដំណើរទៅឯណា ដរាបដល់បាននាំម៉ារាមមកវិញ 16រួចមក គេចេញដំណើរពីហាសិរ៉ូត ទៅដំឡើងត្រសាលនៅត្រង់ទីរហោស្ថានប៉ារ៉ាន។
Chwazi Kounye ya:
ជនគណនា 12: ពគប
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© BFBS/UBS 1954, 1962. All Rights Reserved.

: