លេវីវិន័យ 24
24
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 2ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធយ៉ាងសំរាំងមកសំរាប់ចង្កៀង ដើម្បីឲ្យបានឆេះនៅជានិច្ច 3អើរ៉ុនត្រូវថែទាំចង្កៀងនោះ ឲ្យឆេះពីល្ងាចរហូតដល់ព្រឹកជាប្រក្រតី នៅចំពោះព្រះយេហូវ៉ា ត្រង់ខាងក្រៅវាំងននដែលបាំងទីបន្ទាល់ក្នុងត្រសាលជំនុំ នេះហើយជាច្បាប់សំរាប់អស់កល្បជានិច្ច នៅអស់ទាំងដំណឯងតរៀងទៅ 4ត្រូវឲ្យលោករៀបចង្កៀងនៅលើជើងចង្កៀងមាសសុទ្ធ នៅចំពោះព្រះយេហូវ៉ាជានិច្ច។
5ហើយត្រូវឲ្យយកម្សៅយ៉ាងម៉ដ្តធ្វើនំ១២ គឺថានំនីមួយៗធ្វើពីម្សៅ២ខ្ញឹង 6ហើយត្រូវដំរៀបនំទាំងនោះជា២ជួរ ក្នុង១ជួរមាន៦ នៅលើតុមាសសុទ្ធដែលនៅចំពោះព្រះយេហូវ៉ា 7រួចត្រូវដាក់កំញានសុទ្ធពីលើនំទាំង២ជួននោះ ឲ្យបានទុកជានំបុ័ងរំឭក គឺជាដង្វាយដុតថ្វាយព្រះយេហូវ៉ា 8រាល់តែថ្ងៃឈប់សំរាកត្រូវឲ្យលោកដំរៀបនំនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ទុកជាដង្វាយនៃពួកកូនចៅអ៊ីស្រាអែល នេះហើយជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច 9នំទាំងនោះត្រូវបានជាចំណែកអើរ៉ុននឹងពួកកូនលោក គេត្រូវបរិភោគនៅទីកន្លែងបរិសុទ្ធ ដ្បិតជារបស់បរិសុទ្ធបំផុតសំរាប់ពួកលោក ពីក្នុងអស់ទាំងដង្វាយដែលដុតថ្វាយដល់ព្រះយេហូវ៉ា តាមច្បាប់ដ៏នៅអស់កល្បជានិច្ច។
10នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្តាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងមនុស្សសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងទីដំឡើងត្រសាល 11កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះគេនាំមកឯម៉ូសេ (ឯម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងពូជអំបូរដាន់) 12ហើយគេឃុំទុក ទាល់តែព្រះយេហូវ៉ាបានមានបន្ទូលសំរេចពីដំណើរនោះ។
13ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 14ចូរនាំអ្នកដែលបានជេរប្រទេចនោះ ចេញទៅឯក្រៅទីដំឡើងត្រសាល ហើយអស់អ្នកដែលបានឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលវានឹងថ្មទៅ 15ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អស់អ្នកណាដែលនឹងជេរប្រទេចដល់ព្រះនៃខ្លួន នោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅ 16ហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ា នោះត្រូវសំឡាប់ជាកុំខាន ពួកជំនុំទាំងអស់គ្នាត្រូវចោលនឹងថ្មជាកុំខាន ទោះបើជាអ្នកប្រទេសក្រៅ ឬអ្នកស្រុកក្តី បើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយ នោះត្រូវតែសំឡាប់ចេញ។
17ហើយអ្នកណាដែលវាយមនុស្សឲ្យដល់ស្លាប់ នោះត្រូវសំឡាប់ជាកុំខានដែរ 18ឯអ្នកណាដែលវាយសត្វឲ្យដល់ស្លាប់ នោះនឹងត្រូវសងជីវិតឲ្យធួននឹងជីវិត 19បើមនុស្សណាធ្វើឲ្យអ្នកជិតខាងខ្លួនមានរបួស នោះគេត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចគ្នាវិញ 20ត្រូវបំបាក់ឆ្អឹងឲ្យធួននឹងឆ្អឹងដែលបាក់ ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចជាខ្លួនបានធ្វើគេដែរ 21បើអ្នកណាសំឡាប់សត្វ នោះត្រូវតែសងគេ តែបើសំឡាប់មនុស្សវិញ នោះត្រូវតែគេសំឡាប់ខ្លួនដែរ 22ត្រូវមានច្បាប់តែ១តែម្យ៉ាងប៉ុណ្ណោះ សំរាប់ទាំងអ្នកស្នាក់នៅ នឹងអ្នកស្រុកផង ដ្បិតអញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា 23ដូច្នេះ ម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏បាននាំអ្នកដែលជេរប្រមាថនោះចេញទៅឯក្រៅទីដំឡើងត្រសាលចោលនឹងថ្មទៅ ពួកកូនចៅអ៊ីស្រាអែលធ្វើសំរេចដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ។
Chwazi Kounye ya:
លេវីវិន័យ 24: ពគប
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© BFBS/UBS 1954, 1962. All Rights Reserved.

: