លេវីវិន័យ 12
12
1ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើស្ត្រីណាមានទំងន់ ហើយសំរាលបានកូនប្រុស នាងនោះត្រូវរាប់ជាមិនស្អាតគ្រប់៧ថ្ងៃ ត្រូវរាប់ជាមិនស្អាត ដូចជាក្នុងកាលដែលមានរដូវដែរ 3លុះដល់ថ្ងៃទី៨ នោះត្រូវកាត់ស្បែកចុងស្វាសរបស់កូនចេញ 4រួចនាងនោះត្រូវនៅ៣៣ថ្ងៃទៀត ដើម្បីសំអាតខ្លួនពីឈាមចេញ មិនត្រូវពាល់របស់បរិសុទ្ធណាមួយឲ្យសោះ ក៏មិនត្រូវចូលទៅក្នុងទីបរិសុទ្ធដែរ ទាល់តែថ្ងៃដែលសំអាតខ្លួននោះបានសំរេច 5បើនាងសំរាលជាកូនស្រីវិញ នោះត្រូវឲ្យនៅជាមិនស្អាតគ្រប់២អាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅ៦៦ថ្ងៃទៀត ដើម្បីសំអាតខ្លួនពីឈាមចេញ 6លុះកាលណាបានសំរេចថ្ងៃសំអាតខ្លួន ដោយព្រោះសំរាលកូនប្រុស ឬស្រីហើយ នោះនាងត្រូវយកកូនចៀម១ អាយុ១ ខួប សំរាប់ជាដង្វាយដុត នឹងព្រាបជំទើរ១ ឬលលក១ សំរាប់ជាដង្វាយលោះបាបមក ប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ 7ត្រូវឲ្យសង្ឃថ្វាយសត្វនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងខ្លួននាង នោះនាងនឹងបានស្អាត រួចពីឈាមនាងទៅ នេះហើយជារបៀបខាងឯស្ត្រីដែលសំរាលកូន ទោះបើជាកូនប្រុស ឬស្រីក្តី 8តែបើនាងខ្វះខាតមិនល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ គឺ១សំរាប់ជាដង្វាយដុត ហើយ១សំរាប់ជាដង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។
Chwazi Kounye ya:
លេវីវិន័យ 12: ពគប
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© BFBS/UBS 1954, 1962. All Rights Reserved.

: