និក្ខមនំ 39
39
1គេក៏ប្រើអស់ទាំងសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើជាសំលៀកបំពាក់សំរាប់ការងារក្នុងទីបរិសុទ្ធ នឹងសំលៀកបំពាក់សំរាប់អើរ៉ុន ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
2គេបានធ្វើអេផូឌពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ 3គេក៏ផែមាសយ៉ាងស្តើង ហើយកាត់ជាខ្សែ យកទៅប៉ាក់នៅសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនៅសំពត់ខ្លូតទេសយ៉ាងម៉ដ្ត នោះតាមរចនានៃជាងមានស្នាដៃ 4ក៏ធ្វើខ្សែស្មាសំរាប់នឹងចងភ្ជាប់គ្នា នោះអេផូឌទាំងសងខាងបានជាប់គ្នាតែ១ 5ខ្សែក្រវាត់ក៏ធ្វើបែបដូចគ្នា ព្រមទាំងដាក់ភ្ជាប់នឹងអេផូឌដែរ គឺបានធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ 6គេច្នៃត្បូងអូនីក្ស រួចឆ្លាក់ឈ្មោះពួកកូនអ៊ីស្រាអែលដូចជាគេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស 7យកមកដាក់ភ្ជាប់នៅលើខ្សែស្មារបស់អេផូឌ សំរាប់ជាទីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ។
8គេបានធ្វើប្រដាប់បាំងទ្រូង តាមការរចនានៃជាងមានស្នាដៃ បែបដូចជាធ្វើអេផូឌដែរ គឺពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ 9គេធ្វើជា៤ជ្រុងស្មើបត់ជាពីរ មានបណ្តោយ១ចំអាម ទទឹង១ចំអាមជា២ផ្នត់ 10គេដាំត្បូង៤ជួរ ក្នុងជួរទី១ មានត្បូងសាមស៊ី១ ត្បូងទោបុ័ត១ នឹងបារកេត១ 11ក្នុងជួរទី២ មានត្បូងមរកដ១ ត្បូងកណ្តៀង១ នឹងពេជ្រ១ 12ក្នុងជួរទី៣ មានត្បូងលេសិម១ ត្បូងទទឹម១ នឹងត្បូងត្របែក១ 13ក្នុងជួរទី៤ មានត្បូងបេរីល១ ត្បូងអូនីក្ស១ នឹងកែវមណីជោតិ១ ត្បូងទាំងនេះបានដាំចុះក្នុងគ្រោងមាស 14មានត្បូង១២តាមចំនួនឈ្មោះពួកកូនអ៊ីស្រាអែល គ្រប់តែត្បូងនោះបានឆ្លាក់ ដូចជាគេឆ្លាក់ត្រាក្នុងត្បូង១ មានឆ្លាក់ចុះឈ្មោះ១ ក្នុងពូជអំបូរទាំង១២ 15គេធ្វើខ្សែមាសសុទ្ធ វេញដូចជាខ្សែពួរ ភ្ជាប់នៅប្រដាប់បាំងទ្រូង 16ក៏ធ្វើគ្រោងមាស២ នឹងក្រវិលមាស២ ដាក់ភ្ជាប់នៅចុងសងខាងប្រដាប់បាំងទ្រូង 17ហើយបញ្ចូលខ្សែមាស២ ក្នុងក្រវិលមាសទាំង២ដែលនៅចុងសងខាងប្រដាប់បាំងទ្រូងនោះ 18ឯចុងខ្សែមាសទាំង២ គេក៏ចងភ្ជាប់នឹងគ្រោងមាសនៅខ្សែស្មារបស់អេផូឌខាងមុខ 19ក៏ធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុង ត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូងដែលជាប់នឹងអេផូឌ 20គេក៏ធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់ពីក្រោមខាងមុខខ្សែស្មាជិតកន្លែងដែលខ្សែស្មា បានភ្ជាប់នឹងអេផូឌ នៅខាងលើអេផូឌ 21គេក៏យកខ្សែខៀវមកចងប្រដាប់បាំងទ្រូង ភ្ជាប់នឹងអេផូឌដោយសារក្រវិលទាំងនោះ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែក្រវាត់របស់អេផូឌ កុំឲ្យរបូតចេញឡើយ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
22គេក៏ធ្វើអាវវែងរបស់អេផូឌ ត្បាញជាសំពត់សុទ្ធតែពណ៌ផ្ទៃមេឃ 23នៅកណ្តាលអាវវែងនោះមានក ដូចជាកនៃអាវសឹក ព្រមទាំងមានសំពត់ចំ នៅជុំវិញកផង ដើម្បីកុំឲ្យអាវវែងនោះរហែកចេញឡើយ 24នៅជុំវិញជាយអាវវែង គេធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ពីអំបោះវេញយ៉ាងខ្មាញ់ 25ក៏ធ្វើចង្ក្រង់មាសសុទ្ធដាក់លាយចំរុះត្រង់កណ្តាលផ្លែទទឹមនោះ នៅគ្រប់ជុំវិញជាយអាវដែរ 26គឺចង្ក្រង់១ផ្លែទទឹម១ ចង្ក្រង់១ផ្លែទទឹម១ នៅគ្រប់ជុំវិញជាយអាវសំរាប់ការងារ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
27គេបានធ្វើអាវខ្លី ត្បាញពីអំបោះខ្លូតទេសយ៉ាងម៉ដ្តសំរាប់អើរ៉ុននឹងពួកកូនលោក 28ក៏ធ្វើមួកពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត នឹងឈ្នួត ពីសំពត់ខ្លូតទេសយ៉ាងម៉ដ្តសំរាប់ជាសេចក្ដីលំអ ហើយនឹងខោស្នាប់ភ្លៅ ពីសំពត់ខ្លូតទេសដែរ គឺសំពត់ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ 29ហើយខ្សែក្រវាត់ពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប៉ាក់ជាពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ហើយពណ៌ក្រហម ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
30គេបានធ្វើស្លាកមាសសុទ្ធជាមកុដបរិសុទ្ធ ក៏ឆ្លាក់អក្សរនៅស្លាកនោះដូចជាគេឆ្លាក់ត្រាថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» 31រួចគេយកខ្សែខៀវចងស្លាកនោះជាប់នឹងមួកខាងលើ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
32ដូច្នេះ អស់ទាំងការស្អាងរោងឧបោសថ នឹងត្រសាលជំនុំ នោះក៏រួចជាស្រេច ពួកកូនចៅអ៊ីស្រាអែលគេបានធ្វើអស់ទាំងការ ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ បានហើយជាស្រេចទាំងអស់។
33គេនាំយករោងឧបោសថមកឯម៉ូសេ គឺទាំងត្រសាល នឹងប្រដាប់ត្រសាលទាំងប៉ុន្មាន ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ នឹងជើងទាំងប៉ុន្មាន 34គំរបធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ហើយគំរបធ្វើពីស្បែកផ្សោត វាំងននសំរាប់ខាំង 35ហឹបទីបន្ទាល់ នឹងឈើស្នែងសំរាប់សែង នឹងទីសន្តោសប្រោសហើយ 36តុ នឹងគ្រឿងប្រដាប់សំរាប់តុ ហើយនឹងនំបុ័ងតាំងទុក 37ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀងទាំងប៉ុន្មាន គឺជាចង្កៀងសំរាប់ដាក់លើជើងនោះ នឹងអស់ទាំងគ្រឿងប្រដាប់ចង្កៀង ព្រមទាំងប្រេងផង 38អាសនាមាស ប្រេងចាក់លាប នឹងគ្រឿងក្រអូប រនាំងបាំងនៅមាត់ទ្វារត្រសាល 39អាសនាលង្ហិន ប្រទាសលង្ហិន ឈើស្នែងនឹងគ្រឿងប្រដាប់អាសនាទាំងអស់ ព្រមទាំងចានក្លាំ នឹងជើងនៃចាននោះ 40រនាំងទីលាន អស់ទាំងសសរនឹងជើងរបស់សសរ រនាំងសំរាប់បាំងមាត់ទ្វារទីលាន អស់ទាំងខ្សែចំរ៉ឹង ហើយគ្រឿងប្រដាប់សំរាប់រោងឧបោសថ ហើយសំរាប់ត្រសាលជំនុំទាំងអស់ផង 41នឹងសំលៀកបំពាក់សំរាប់ការងារនៅទីបរិសុទ្ធ អស់ទាំងសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុនដ៏ជាសង្ឃ ហើយនឹងសំលៀកបំពាក់ទាំងអស់សំរាប់ឲ្យពួកកូនលោកធ្វើការងារជាសង្ឃ។
42ពួកកូនចៅអ៊ីស្រាអែល គេធ្វើអស់ទាំងការនេះសំរេច តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ 43ម៉ូសេក៏ពិនិត្យមើលគ្រប់ការទាំងអស់នោះឃើញថា គេបានធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក គេបានធ្វើការនោះស្រេចទាំងអស់ រួចម៉ូសេក៏ឲ្យពរដល់គេ។
Chwazi Kounye ya:
និក្ខមនំ 39: ពគប
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© BFBS/UBS 1954, 1962. All Rights Reserved.

: