សាការី 7
7
ពិធីតមអាហារ
1នៅឆ្នាំទីបួន ក្នុងរាជ្យស្តេចដារីយុស នៅថ្ងៃទីបួន ខែទីប្រាំបួន ត្រូវនឹងខែមិគ្គសិរ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សាការី 2គ្រានោះ ពួកអ្នកនៅបេត-អែលបានចាត់សារេស៊ើរ និងរេគេម-មែលេក ព្រមទាំងពួកមនុស្សមួយក្រុមមកទូលអង្វរព្រះយេហូវ៉ា 3ហើយសួរពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ និងសួរពួកហោរាថា៖ «តើយើងខ្ញុំត្រូវយំ ហើយតមអាហារនៅខែទីប្រាំ ដូចជាយើងធ្លាប់ធ្វើជាយូរឆ្នាំមកហើយឬ?» 4ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំថា៖ 5ចូរប្រាប់ប្រជាជននៅក្នុងស្រុក និងពួកសង្ឃថា ពេលណាឯងរាល់គ្នាបានតមអាហារ ហើយយំសោកនៅខែទីប្រាំ និងខែទីប្រាំពីរ គ្រប់ទាំងចិតសិបឆ្នាំមកនេះ តើបានតមអាហារដោយគោរពដល់យើងមែនឬ? 6ហើយកាលណាឯងរាល់គ្នាបរិភោគអាហារ ឬផឹក តើមិនមែនបរិភោគ និងផឹកជាប្រយោជន៍ដល់ខ្លួនទេឬ? 7តើនេះមិនមែនជាអ្វីដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ តាមរយៈពួកហោរា នៅពេលដែលមានមនុស្សរស់នៅយ៉ាងសុខដុម នៅក្នុងក្រុងយេរូសាឡិម ទីក្រុងនៅជុំវិញ តំបន់ណេកិប និងស្រុកទំនាបទេឬ?
ទណ្ឌកម្មចំពោះអ្នកដែលបដិសេធបំណងរបស់ព្រះ
8ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សាការី 9ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរវិនិច្ឆ័យដោយយុត្តិធម៌ មានចិត្តសប្បុរស និងអាណិតមេត្តាដល់គ្នាទៅវិញទៅមក 10កុំសង្កត់សង្កិនស្ត្រីមេម៉ាយ ពួកកំព្រា ពួកបរទេស ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យមានអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ ទាស់នឹងបងប្អូនខ្លួនដែរ»។ 11ប៉ុន្តែ ពួកគេមិនស្តាប់តាមសោះ គេក៏ងាកមុខចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮ។ 12ពួកគេតាំងចិត្តរឹងដូចជាថ្ម មិនតាមក្រឹត្យវិន័យ និងព្រះបន្ទូលដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ព្រះវិញ្ញាណមកប្រាប់ តាមរយៈពួកហោរាកាលពីជំនាន់មុននោះឡើយ។ ហេតុនោះហើយបានជាព្រះយេហូវ៉ានៃពួកពលបរិវារក្រោធជាខ្លាំង។ 13ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ដូចជាយើង បានស្រែកហៅ តែគេមិនព្រមស្តាប់យ៉ាងណា នោះគេក៏ស្រែកដែរ តែយើងមិនព្រមស្តាប់ដូចគ្នា 14គឺយើងនឹងកម្ចាត់កម្ចាយគេដោយខ្យល់កួច ឲ្យទៅនៅក្នុងចំណោមសាសន៍ផ្សេងៗ ដែលគេមិនស្គាល់ឡើយ។ ដូច្នេះ ស្រុកគេត្រូវចោលស្ងាត់ ឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏ល្អទៅជាទីខូចបង់អស់»។
נבחרו כעת:
សាការី 7: គកស១៦
הדגשה
שתפו
העתק
רוצים לשמור את ההדגשות שלכם בכל המכשירים שלכם? הירשמו או היכנסו
© 2016 United Bible Societies