លោកុប្បត្តិ 17
17
ទីសម្គាល់នៃសេចក្ដីសញ្ញា
1ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ 2នោះយើងនឹងតាំងសញ្ញាជាមួយអ្នក ហើយនឹងធ្វើឲ្យអ្នកកើនចំនួនច្រើនជាអនេក»។ 3ពេលនោះ លោកអាប់រ៉ាមក៏ក្រាបផ្កាប់មុខ ហើយព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖ 4«មើល៍ យើងបានតាំងសញ្ញាជាមួយអ្នកហើយ អ្នកនឹងធ្វើជាឪពុកនៃជាតិសាសន៍ជាច្រើន។ 5ឈ្មោះរបស់អ្នកមិនត្រូវហៅថា "អាប់រ៉ាម" ទៀតទេ គឺត្រូវហៅថា "អ័ប្រាហាំ" វិញ ដ្បិតយើងបានតាំងអ្នកឲ្យធ្វើជាឪពុកនៃជាតិសាសន៍ជាច្រើន។ 6យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនលើសលុប យើងនឹងធ្វើឲ្យជាតិសាសន៍ផ្សេងៗកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។ 7យើងនឹងតាំងសញ្ញាជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នកគ្រប់តំណរបស់គេតទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច ដើម្បីឲ្យយើងធ្វើជាព្រះដល់អ្នក និងដល់ពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ។ 8ឯស្រុកកាណានទាំងអស់ដែលអ្នកស្នាក់នៅ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរអាករអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់គេ»។
9ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវកាន់តាមសេចក្ដីសញ្ញារបស់យើង ទាំងអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ គ្រប់តំណរបស់គេតទៅ។ 10នេះជាសេចក្ដីសញ្ញារបស់យើង ដែលយើងតាំងជាមួយអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ អ្នកត្រូវកាន់តាម គឺថា ប្រុសៗទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវតែកាត់ស្បែក។ 11អ្នករាល់គ្នាត្រូវកាត់ស្បែកចុងស្វាស ទុកជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយអ្នករាល់គ្នា។ 12គ្រប់ទាំងកូនប្រុសៗនៅគ្រប់តំណតទៅ ទោះបើកើតនៅក្នុងផ្ទះរបស់អ្នក ឬក៏បានយកប្រាក់ទិញពីសាសន៍ដទៃ ដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ពេលកើតមកបានប្រាំបីថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ។ 13ទាំងអ្នកដែលកើតនៅក្នុងផ្ទះរបស់អ្នក ទាំងអ្នកដែលបានទិញមកនឹងប្រាក់ក្តី ក៏ត្រូវតែកាត់ស្បែកឲ្យទាំងអស់ ដើម្បីឲ្យសេចក្ដីសញ្ញារបស់យើងនៅជាប់ក្នុងសាច់របស់អ្នករាល់គ្នា ជាសេចក្ដីសញ្ញាដែលនៅអស់កល្បជានិច្ច។ 14មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះអ្នកនោះមិនបានកាន់តាមសេចក្ដីសញ្ញារបស់យើង»។
15ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំទៀតថា៖ «រីឯសារ៉ាយជាប្រពន្ធរបស់អ្នក មិនត្រូវហៅថា "សារ៉ាយ"ទៀតទេ គឺត្រូវហៅនាងថា "សារ៉ា" វិញ។ 16យើងនឹងឲ្យពរនាង ហើយមួយវិញទៀត យើងនឹងឲ្យអ្នកមានកូនតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងធ្វើជាម្តាយនៃជាតិសាសន៍ផ្សេងៗ ហើយក៏នឹងមានស្តេចនៃជាតិសាសន៍ជាច្រើនកើតចេញពីនាងដែរ»។ 17ពេលនោះ លោកអ័ប្រាហាំក៏ក្រាបឱនមុខដល់ដី ទាំងអស់សំណើច ហើយនឹកក្នុងចិត្តថា «តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំបានឬ? តើសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ អាចបង្កើតកូនបានឬ?» 18លោកអ័ប្រាហាំទូលព្រះថា៖ «ឱសូមឲ្យតែអ៊ីសម៉ាអែលបាននៅរស់ចំពោះព្រះអង្គ នោះគ្រប់គ្រាន់ហើយ!»។ 19ព្រះទ្រង់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ា ប្រពន្ធអ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា "អ៊ីសាក" យើងនឹងតាំងសញ្ញាជាមួយកូននោះ ជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សម្រាប់ពូជពង្សរបស់វាដែលកើតមកតាមក្រោយ។ 20ឯអ៊ីសម៉ាអែល យើងបានយល់ព្រមហើយ មើល៍ យើងបានឲ្យពរវា ហើយនឹងធ្វើឲ្យវាកើតបានកូនចម្រើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាបានត្រឡប់ជាជាតិសាសន៍មួយដ៏ធំ។ 21ប៉ុន្ដែ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ៊ីសាកវិញ ជាកូនដែលសារ៉ានឹងបង្កើតឲ្យអ្នកនៅឆ្នាំក្រោយក្នុងរដូវនេះ»។ 22កាលព្រះទ្រង់មានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញពីលោកហោះឡើងទៅ។
23បន្ទាប់មក លោកអ័ប្រាហាំក៏យកអ៊ីសម៉ាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក និងមនុស្សដែលលោកបានទិញដោយប្រាក់ គឺប្រុសៗទាំងប៉ុន្មានក្នុងចំណោមមនុស្សដែលនៅក្នុងផ្ទះរបស់លោក មកកាត់ស្បែកចុងស្វាសនៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់ដល់លោក។ 24កាលលោកអ័ប្រាហាំទទួលពិធីកាត់ស្បែក លោកមានអាយុកៅសិបឆ្នាំហើយ។ 25ចំណែកឯអ៊ីសម៉ាអែលកូនរបស់លោក មានអាយុដប់បីឆ្នាំ នៅពេលទទួលពិធីកាត់ស្បែក 26ទាំងលោកអ័ប្រាហាំ និងអ៊ីសម៉ាអែលជាកូន បានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា 27ហើយបុរសៗទាំងអស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក និងអស់អ្នកដែលបានយកប្រាក់ទិញពីពួកសាសន៍ដទៃ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។
Okuqokiwe okwamanje:
លោកុប្បត្តិ 17: គកស១៦
Qhakambisa
Dlulisela
Kopisha
Ufuna ukuthi okuvelele kwakho kugcinwe kuwo wonke amadivayisi akho? Bhalisa noma ngena ngemvume
© 2016 United Bible Societies

: