កិច្ចការ 18
18
លោកប៉ូលនៅក្រុងកូរិនថូស
1ក្រោយមក លោកប៉ូលបានចាកចេញពីក្រុងអាថែន ធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។ 2នៅក្រុងនោះ គាត់បានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡា និងនាងព្រីស៊ីលជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះស្តេចអធិរាជក្លូឌាស បានចេញបញ្ជាឲ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ 3ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះគាត់មានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។ 4រៀងរាល់ថ្ងៃជំអាត់ គាត់តែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ និងខិតខំណែនាំ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។
5កាលលោកស៊ីឡាស និងលោកធីម៉ូថេ ធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសបន្ទូលនៃអុលឡោះ។ គាត់បានបញ្ជាក់ប្រាប់សាសន៍យូដាថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស។ 6ប៉ុន្ដែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងគាត់ ហើយជេរប្រមាថគាត់ទៀតផងនោះ គាត់ក៏រលាស់ធូលីដីពីអាវរបស់គាត់ ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ 7គាត់ក៏ចាកចេញពីទីនោះ ឆ្ពោះទៅផ្ទះបុរសម្នាក់ ឈ្មោះយូស្ទូស ជាអ្នកគោរពកោតខ្លាចអុលឡោះ ហើយផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ។ 8រីឯលោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់គាត់វិញ ក៏ជឿលើអ៊ីសាជាអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀត បានស្ដាប់លោកប៉ូលហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹកផង។
9យប់មួយ លោកប៉ូលនិមិត្ដឃើញអ៊ីសាជាអម្ចាស់មានប្រសាសន៍មកគាត់ថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ 10ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ដ្ររបស់យើង»។ 11លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ គាត់បង្រៀនបន្ទូលរបស់អុលឡោះដល់អ្នកក្រុងនោះ។
12នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ស្តេចអធិរាជរ៉ូម៉ាំងនៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំគាត់យកទៅសាលាកាត់ក្ដី 13ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំអុលឡោះ តាមរបៀបមួយខុសហ៊ូកុំ»។ 14ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្ដស្ដាប់អ្នករាល់គ្នាមិនខាន។ 15ប៉ុន្ដែ បើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីហ៊ូកុំរបស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។ 16លោកក៏ដេញពួកគេចេញពីសាលាកាត់ក្ដី។ 17ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្ដែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។
លោកប៉ូលវិលត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញ
18លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡាជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។
19លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ ហើយសន្ទនាជាមួយសាសន៍យូដា។ 20ពួកគេបានអង្វរសុំឲ្យលោកស្នាក់នៅទីនោះមួយរយៈ 21តែលោកពុំព្រមនៅទេ លោកជម្រាបលាគេទាំងពោលថា៖ «ប្រសិនបើអុលឡោះគាប់ចិត្តខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូទៅ។ 22លុះធ្វើដំណើរមកដល់ក្រុងសេសារា លោកបានឡើងទៅសួរសុខទុក្ខក្រុមជំអះបន្ទាប់មក លោកបន្ដដំណើរទៅដល់ក្រុងអន់ទីយ៉ូក។
លោកអប៉ូឡូសនៅក្រុងអេភេសូ និងក្រុងកូរិនថូស
23ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូក យូរបន្ដិចមក គាត់ក៏ចេញដំណើរទៅសាជាថ្មី ដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងជំនឿពួកសិស្សទាំងអស់ផង។
24មានជនជាតិយូដាម្នាក់ ឈ្មោះអប៉ូឡូស ជាអ្នកស្រុកអលេក្សានទ្រា បានមកនៅក្រុងអេភេសូ គាត់ជាមនុស្សមានវោហារ ហើយស្គាល់គីតាបយ៉ាងល្អិតល្អន់។ 25គាត់បានទទួលការអប់រំអំពីមាគ៌ារបស់អ៊ីសាជាអម្ចាស់ និងមានចិត្ដឧស្សាហ៍មោះមុត គាត់ប្រកាសបន្ទូលនៃអុលឡោះ ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់អំពីអ៊ីសាផង។ ក៏ប៉ុន្ដែ គាត់បានដឹងត្រឹមតែពិធីជ្រមុជទឹករបស់យ៉ះយ៉ាប៉ុណ្ណោះ។ 26គាត់បានបង្រៀនគេក្នុងសាលាប្រជុំ ដោយចិត្ដអង់អាច។ កាលនាងព្រីស៊ីល និងលោកអគីឡាបានឮគាត់បង្រៀនដូច្នេះ ក៏អញ្ជើញគាត់ទៅជាមួយ ព្រមទាំងពន្យល់គាត់ ឲ្យរឹតតែស្គាល់មាគ៌ារបស់អុលឡោះថែមទៀត។ 27បន្ទាប់មក ដោយលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ ពួកបងប្អូនក៏នាំគ្នាលើកទឹកចិត្ដគាត់ឲ្យទៅ ថែមទាំងសរសេរសំបុត្រទៅជម្រាបពួកសិស្សនៅស្រុកនោះ ឲ្យទទួលគាត់ដោយរាក់ទាក់ផង។ លុះទៅដល់ គាត់បានខ្នះខ្នែងជួយអស់អ្នកនៅទីនោះដែលបានទទួលជឿ ដោយសារក្តីមេត្តារបស់អុលឡោះ។ 28ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និងវែកញែកគីតាប បញ្ជាក់ប្រាប់គេថា អ៊ីសាពិតជាអាល់ម៉ាហ្សៀសមែន។
Kasalukuyang Napili:
កិច្ចការ 18: អគត
Haylayt
Ibahagi
Kopyahin

Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.

: