កិច្ចការ 1
1
សេចក្ដីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធ
1ឱលោកថេវភីលអើយ នៅក្នុងសៀវភៅទីមួយ ខ្ញុំបានសរសេររៀបរាប់ពីអស់ទាំងការ ដែលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើ និងបានបង្រៀន តាំងពីដំបូងមក 2រហូតដល់ថ្ងៃដែលព្រះបានលើកព្រះអង្គឡើងទៅ គឺបន្ទាប់ពីព្រះអង្គបានផ្តាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវកដែលព្រះអង្គបានជ្រើសរើស។ 3ក្រោយពេលព្រះអង្គបានរងទុក្ខរួចហើយ ព្រះអង្គបានបង្ហាញអង្គទ្រង់ដែលមានព្រះជន្មរស់ ឲ្យពួកសាវកទាំងនោះឃើញ រយៈពេលសែសិបថ្ងៃ ដោយបង្ហាញភស្តុតាងជាច្រើន ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះផង។ 4កាលកំពុងគង់នៅជាមួយពួកគេ ព្រះអង្គហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំព្រះបន្ទូលសន្យារបស់ព្រះវរបិតា ដែលទ្រង់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាបានឮពីខ្ញុំហើយថា 5លោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ»។
ព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌
6ដូច្នេះ ពេលពួកសាវកបានមកប្រជុំគ្នា ពួកគេទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គនឹងតាំងរាជាណាចក្រឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?» 7ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចំពោះពេលវេលា ដែលព្រះវរបិតាបានកំណត់ទុកដោយអំណាចរបស់ព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនចាំបាច់ដឹងទេ។ 8ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។ 9កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ពេលពួកសាវកកំពុងតែមើលព្រះអង្គ នោះព្រះបានលើកព្រះអង្គឡើងទៅ ហើយមានពពកមួយផ្ទាំងមកទទួលព្រះអង្គផុតពីភ្នែកគេ។ 10កាលពួកគេកំពុងងើយសម្លឹងមើលព្រះអង្គយាងឡើងទៅលើមេឃ មើល៍ មានបុរសពីរនាក់ស្លៀកពាក់ស ឈរនៅជិតគេ 11ហើយពោលថា៖ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ព្រះអង្គនឹងយាងមកវិញ តាមបែបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងទៅស្ថានសួគ៌នោះដែរ»។
ពួកសាវកជ្រើសរើសលោកម៉ាត់ធាសជំនួសយូដាស
12ពួកគេក៏វិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡិមវិញ ភ្នំនោះនៅជិតក្រុងយេរូសាឡិម មានចម្ងាយផ្លូវដើរមួយថ្ងៃសប្ប័ទ ។ 13កាលគេបានចូលក្នុងក្រុងហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវកទាំងនោះមាន ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូឡូមេ ម៉ាថាយ យ៉ាកុប ជាកូនអាល់ផាយ ស៊ីម៉ូន អ្នកជាតិនិយម និងយូដាស ជាកូនរបស់យ៉ាកុប។ 14អ្នកទាំងនេះរួមចិត្តគ្នាតែមួយដើម្បីអធិស្ឋាន រួមជាមួយស្រ្ដីឯទៀតៗ ហើយមាននាងម៉ារា ជាមាតារបស់ព្រះយេស៊ូវ និងបងប្អូនរបស់ព្រះអង្គផងដែរ។
15នៅគ្រានោះ លោកពេត្រុសឈរឡើងក្នុងចំណោមពួកបងប្អូន (មានគ្នាទាំងអស់ប្រមាណមួយរយម្ភៃនាក់) ហើយពោលថា៖ 16«បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានសម្តែងតាមរយៈព្រះបាទដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសម្រេច។ 17ដ្បិតគាត់ជាសមាជិកម្នាក់ក្នុងចំណោមពួកយើង ហើយបានទទួលចំណែកក្នុងការងារនេះដែរ។ 18(ឥឡូវមនុស្សនេះបានយកប្រាក់ទុច្ចរិតរបស់ខ្លួន ទៅទិញដីចម្ការមួយកន្លែង ប៉ុន្តែ គាត់ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅ។ 19រឿងនេះបានឮទៅដល់អ្នកក្រុងយេរូសាឡិមទាំងអស់ ដូច្នេះហើយបានជាគេហៅចម្ការនោះតាមភាសាគេថា អាកិលដាម៉ា មានន័យថា ចម្ការឈាម)។ 20ដ្បិតក្នុងគម្ពីរទំនុកតម្កើងបានចែងអំពីហេតុការណ៍នេះថា
"ចូរឲ្យទីលំនៅរបស់អ្នកនោះត្រូវចោលស្ងាត់ចុះ
កុំឲ្យមានអ្នកណានៅទីនោះឡើយ"
ហើយថា "ត្រូវឲ្យម្នាក់ទៀត
ទទួលការងារជំនួសគាត់" ។
21ដូច្នេះ ម្នាក់ក្នុងចំណោមមនុស្សដែលដើរជាមួយយើង គ្រប់ពេលដែលព្រះអម្ចាស់យេស៊ូវយាងចេញចូលក្នុងចំណោមយើង 22ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើពិធីជ្រមុជទឹក រហូតដល់ថ្ងៃដែលព្រះបានលើកព្រះអង្គឡើងពីយើងទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើបន្ទាល់ជាមួយយើង អំពីព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញ»។ 23ដូច្នេះ គេក៏តម្រូវពីរនាក់ គឺយ៉ូសែប ដែលហៅថាបារសាបាសផង យូស្ទុសផង និងម្នាក់ទៀតគឺ ម៉ាត់ធាស។ 24បន្ទាប់មក គេអធិស្ឋានទូលថា៖ «ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបចិត្តមនុស្សទាំងអស់ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ក្នុងចំណោមអ្នកទាំងពីរនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសមួយណា 25ដើម្បីទទួលកិច្ចការ និងមុខងារជាសាវកជំនួសយូដាស ដែលបានបោះបង់ចោលមុខងារនេះ ទៅឯកន្លែងរបស់គាត់»។ 26គេក៏ចាប់ឆ្នោត ហើយត្រូវចំលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយពួកសាវកទាំងដប់មួយ។
Айни замон обунашуда:
កិច្ចការ 1: គកស១៦
Лаҳзаҳои махсус
Паҳн кунед
Нусха

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: