YouVersion logo
Dugme za pretraživanje

លូកា 4:9-12

លូកា 4:9-12 GKHB

មារ​ក៏​នាំ​ព្រះយេស៊ូវ​ទៅ​យេរូសាឡិម ហើយ​ឲ្យ​ព្រះអង្គ​ឈរ​លើ​កំពូល​ព្រះវិហារ រួច​ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​ទម្លាក់​ខ្លួន​ពីទីនេះ​ទៅ​ខាងក្រោម​ទៅ​! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘ព្រះអង្គ​នឹង​បង្គាប់​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​អំពី​អ្នក ឲ្យ​ថែរក្សា​អ្នក ហើយ​ពួកគេ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ដើម្បីកុំឲ្យ​ជើង​របស់អ្នក​ទង្គិច​នឹង​ថ្ម’ ”។ ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖“មាន​ចែង​ទុកមក​ថា​: ‘កុំ​ល្បងល​ព្រះអម្ចាស់​ព្រះ​របស់អ្នក​ឡើយ’ ”។

Video za លូកា 4:9-12