លូកា 3:4-6
លូកា 3:4-6 GKHB
ដូចដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការីអេសាយថា: “មានសំឡេងមួយស្រែកនៅទីរហោស្ថានថា: ‘ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវលំរបស់ព្រះអង្គ! ជ្រលងភ្នំទាំងអស់នឹងត្រូវបានលុបបំពេញ ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប ; រីឯផ្លូវវៀចនឹងត្រូវបានតម្រង់ ហើយផ្លូវរដិបរដុបនឹងត្រូវបានធ្វើឲ្យរាបស្មើ នោះមនុស្ស ទាំងអស់នឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះ’”។


