អេសាយ 58:13-14
អេសាយ 58:13-14 GKHB
ប្រសិនបើក្នុងថ្ងៃសប្ប័ទ អ្នកបង្វែរជើងរបស់ខ្លួន ក៏មិនធ្វើតាមការសប្បាយរបស់ខ្លួនក្នុងថ្ងៃវិសុទ្ធរបស់យើង ប្រសិនបើអ្នករាប់ថ្ងៃសប្ប័ទជាទីរីករាយ ហើយឲ្យតម្លៃថ្ងៃវិសុទ្ធរបស់ព្រះយេហូវ៉ា ប្រសិនបើអ្នកលើកកិត្តិយសដល់ថ្ងៃនោះ ហើយមិនធ្វើតាមផ្លូវរបស់ខ្លួន ឬស្វែងរកការសប្បាយរបស់ខ្លួន ឬពោលពាក្យតាមគំនិតខ្លួនឯងនោះទេ នោះអ្នកនឹងរីករាយក្នុងព្រះយេហូវ៉ា ហើយយើងនឹងឲ្យអ្នកជិះលើកន្លែងខ្ពស់នៃផែនដី ព្រមទាំងចិញ្ចឹមអ្នកដោយមរតករបស់យ៉ាកុបដូនតាអ្នក”។ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាបានមានបន្ទូលហើយ៕

