YouVersion logo
Dugme za pretraživanje

អេសាយ 56:6-7

អេសាយ 56:6-7 GKHB

រីឯ​សាសន៍ដទៃ​ដែល​រួម​ជាមួយ​ព្រះយេហូវ៉ា ដើម្បី​បម្រើ​ព្រះអង្គ ដើម្បី​ស្រឡាញ់​ព្រះនាម​របស់​ព្រះយេហូវ៉ា ដើម្បី​ធ្វើជា​បាវបម្រើ​របស់​ព្រះអង្គ គឺ​អស់អ្នក​ដែល​រក្សា​ថ្ងៃសប្ប័ទ​ឥត​បង្អាប់​ឡើយ ហើយ​កាន់ខ្ជាប់​នូវ​សម្ពន្ធមេត្រី​របស់យើង យើង​នឹង​នាំ​ពួកគេ​មក​ឯ​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ហើយ​ឲ្យ​ពួកគេ​អរសប្បាយ​នៅក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​របស់យើង​។ តង្វាយដុត និង​យញ្ញបូជា​របស់ពួកគេ​នឹង​ត្រូវបាន​ទទួលយក​នៅលើ​អាសនា​របស់យើង ដ្បិត​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់”។