ដានីយ៉ែល 8:19-21
ដានីយ៉ែល 8:19-21 GKHB
គាត់និយាយថា៖ “មើល៍! ខ្ញុំនឹងឲ្យអ្នកដឹងអ្វីដែលនឹងកើតឡើងនៅចុងបញ្ចប់នៃសេចក្ដីក្រេវក្រោធ ដ្បិតវាសំដៅលើពេលកំណត់នៃទីបញ្ចប់។ ឯចៀមឈ្មោលមានស្នែងពីរដែលអ្នកបានឃើញនោះ គឺស្ដេចនៃមេឌី និងពើស៊ី។ ពពែឈ្មោលរោមស្រមូវនោះ គឺស្ដេចនៃក្រិក ហើយស្នែងធំមួយដែលនៅចន្លោះភ្នែករបស់វា គឺស្ដេចទីមួយ។


