មានប្រាំមួយយ៉ាងដែលព្រះយេហូវ៉ាទ្រង់ស្អប់
ក៏មានប្រាំពីរផង ដែលជាទីស្អប់ខ្ពើមដល់អង្គទ្រង់ គឺ:
ភ្នែកដែលឆ្មើងឆ្មៃ
អណ្ដាតដែលភូតភរ
ដៃដែលបង្ហូរឈាមមនុស្សឥតទោស
ចិត្តដែលប៉ងធ្វើផែនការទុច្ចរិត
ជើងដែលឆាប់រត់ទៅរកការអាក្រក់
សាក្សីភូតភរដែលបញ្ចេញពាក្យភូតភរ
និងអ្នកដែលសាបព្រោះជម្លោះនៅក្នុងចំណោមបងប្អូន។