1
សុភាសិត 13:20
ព្រះគម្ពីរខ្មែរសាកល
GKHB
អ្នកដែលដើរជាមួយមនុស្សមានប្រាជ្ញានឹងទៅជាមានប្រាជ្ញា រីឯអ្នកដែលសេពគប់ជាមួយមនុស្សល្ងង់នឹងរងទុក្ខ។
Uporedi
Istraži សុភាសិត 13:20
2
សុភាសិត 13:3
អ្នកដែលការពារមាត់របស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន រីឯអ្នកដែលបើកបបូរមាត់ធំ នាំសេចក្ដីហិនវិនាសមកលើខ្លួនឯង។
Istraži សុភាសិត 13:3
3
សុភាសិត 13:24
អ្នកដែលសំចៃទុករំពាត់ គឺស្អប់កូនរបស់ខ្លួន រីឯអ្នកដែលស្រឡាញ់កូន ព្យាយាមផ្ដល់ការប្រៀនប្រដៅដល់កូន។
Istraži សុភាសិត 13:24
4
សុភាសិត 13:12
ក្ដីសង្ឃឹមដែលត្រូវបានពន្យារពេលធ្វើឲ្យឈឺចិត្ត រីឯបំណងប្រាថ្នាដែលត្រូវបានបំពេញឲ្យសម្រេច ជាដើមឈើនៃជីវិត។
Istraži សុភាសិត 13:12
5
សុភាសិត 13:6
សេចក្ដីសុចរិតការពារផ្លូវរបស់មនុស្សគ្រប់លក្ខណ៍ ប៉ុន្តែសេចក្ដីអាក្រក់បំផ្លាញមនុស្សបាប។
Istraži សុភាសិត 13:6
6
សុភាសិត 13:11
ទ្រព្យសម្បត្តិដែលបានដោយទទេៗនឹងថយចុះទៅ រីឯអ្នកដែលប្រមូលដោយផ្ទាល់ដៃវិញ នឹងចម្រើនឡើង។
Istraži សុភាសិត 13:11
7
សុភាសិត 13:10
ការក្រអឺតក្រទមបង្កើតតែជម្លោះប៉ុណ្ណោះ រីឯប្រាជ្ញាវិញ នៅជាមួយអ្នកដែលទទួលការណែនាំ។
Istraži សុភាសិត 13:10
8
សុភាសិត 13:22
មនុស្សល្អបន្សល់មរតកទុកឲ្យកូនចៅនៃកូនចៅ រីឯទ្រព្យសម្បត្តិរបស់មនុស្សបាបវិញ ត្រូវបានរក្សាទុកសម្រាប់មនុស្សសុចរិត។
Istraži សុភាសិត 13:22
9
សុភាសិត 13:1
កូនដែលមានប្រាជ្ញាស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក រីឯមនុស្សចំអកឡកឡឺយមិនស្ដាប់ពាក្យស្ដីបន្ទោសទេ។
Istraži សុភាសិត 13:1
10
សុភាសិត 13:18
ភាពក្រីក្រ និងសេចក្ដីអាម៉ាស់មកដល់អ្នកដែលធ្វើព្រងើយនឹងការប្រៀនប្រដៅ រីឯអ្នកដែលទទួលយកពាក្យស្ដីប្រដៅ នឹងត្រូវបានលើកតម្កើង។
Istraži សុភាសិត 13:18