1
ម៉ាថាយ 26:41
ព្រះគម្ពីរខ្មែរសាកល
GKHB
ចូរប្រុងស្មារតី ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ។ វិញ្ញាណឆេះឆួលមែន ប៉ុន្តែសាច់ឈាមខ្សោយទេ”។
Uporedi
Istraži ម៉ាថាយ 26:41
2
ម៉ាថាយ 26:38
ក៏មានបន្ទូលនឹងពួកគេថា៖“ព្រលឹងរបស់ខ្ញុំព្រួយក្រៃលែងស្ទើរតែស្លាប់ ចូរនៅទីនេះ ហើយប្រុងស្មារតីជាមួយខ្ញុំចុះ”។
Istraži ម៉ាថាយ 26:38
3
ម៉ាថាយ 26:39
ព្រះយេស៊ូវយាងទៅមុខបន្តិច ក៏ក្រាបព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖“ព្រះបិតានៃទូលបង្គំអើយ ប្រសិនបើអាច សូមឲ្យពែងនេះចេញផុតពីទូលបង្គំផង! ប៉ុន្តែមិនមែនតាមដែលទូលបង្គំប្រាថ្នាទេ គឺតាមដែលព្រះអង្គសព្វព្រះហឫទ័យវិញ”។
Istraži ម៉ាថាយ 26:39
4
ម៉ាថាយ 26:28
ដ្បិតនេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសម្ពន្ធមេត្រីដែលបង្ហូរសម្រាប់មនុស្សជាច្រើន គឺសម្រាប់ការលើកលែងទោសបាប។
Istraži ម៉ាថាយ 26:28
5
ម៉ាថាយ 26:26
នៅពេលពួកគេកំពុងហូប ព្រះយេស៊ូវក៏យកនំប៉័ង ប្រទានពរ ហើយកាច់ រួចប្រទានដល់ពួកសិស្ស ទាំងមានបន្ទូលថា៖“ចូរទទួលយកហូបចុះ នេះជារូបកាយរបស់ខ្ញុំ”។
Istraži ម៉ាថាយ 26:26
6
ម៉ាថាយ 26:27
បន្ទាប់មក ព្រះអង្គទ្រង់យកពែង ហើយអរព្រះគុណ រួចប្រទានដល់ពួកគេ ទាំងមានបន្ទូលថា៖“ចូរអ្នកទាំងអស់គ្នាផឹកពីពែងនេះចុះ
Istraži ម៉ាថាយ 26:27
7
ម៉ាថាយ 26:40
ព្រះយេស៊ូវយាងត្រឡប់មករកពួកសិស្សវិញ ហើយឃើញពួកគេកំពុងដេកលក់ ក៏មានបន្ទូលនឹងពេត្រុសថា៖“ម៉េច! អ្នករាល់គ្នាមិនអាចប្រុងស្មារតីជាមួយខ្ញុំ មួយម៉ោងបានទេឬ?
Istraži ម៉ាថាយ 26:40
8
ម៉ាថាយ 26:29
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរនេះជាដាច់ខាត រហូតដល់ថ្ងៃនោះ គឺថ្ងៃដែលខ្ញុំនឹងផឹកជាថ្មីជាមួយអ្នករាល់គ្នានៅក្នុងអាណាចក្ររបស់ព្រះបិតាខ្ញុំ”។
Istraži ម៉ាថាយ 26:29
9
ម៉ាថាយ 26:75
ពេត្រុសនឹកឃើញព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលថា:“មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង”។ គាត់ក៏ចេញទៅខាងក្រៅទាំងយំសោកស្ដាយយ៉ាងខ្លាំង៕
Istraži ម៉ាថាយ 26:75
10
ម៉ាថាយ 26:46
ក្រោកឡើងមក យើងនាំគ្នាទៅ។ មើល៍! អ្នកដែលក្បត់ខ្ញុំមកជិតដល់ហើយ”។
Istraži ម៉ាថាយ 26:46
11
ម៉ាថាយ 26:52
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ចូរទុកដាវរបស់អ្នកនៅកន្លែងដើមវិញទៅ! ដ្បិតអស់អ្នកដែលកាន់ដាវ នឹងវិនាសដោយដាវ។
Istraži ម៉ាថាយ 26:52