នៅតំបន់ដដែលនោះ មានពួកអ្នកគង្វាលដែលអាស្រ័យនៅតាមទីវាល កំពុងចាំយាមហ្វូងចៀមរបស់ពួកគេនៅពេលយប់។ ពេលនោះ មានទូតសួគ៌មួយរូបរបស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ ហើយរស្មីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញពួកគេ ពួកគេក៏ភ័យខ្លាចយ៉ាងខ្លាំង។