ដោយហេតុនេះ យើងនឹងឲ្យគាត់មានចំណែកជាមួយពួកអ្នកធំ
ហើយគាត់នឹងចែកជ័យភណ្ឌជាមួយពួកមនុស្សខ្លាំងពូកែ
ពីព្រោះគាត់បានច្រូចព្រលឹងរបស់ខ្លួនចេញរហូតដល់មរណភាព។
គាត់ត្រូវគេរាប់បញ្ចូលជាមួយមនុស្សបំពាន
ប៉ុន្តែគាត់ផ្ទុកបាបរបស់មនុស្សជាច្រើន
ហើយបានទូលអង្វរជំនួសមនុស្សបំពានវិញ”៕