នោះព្រះយេហូវ៉ាមានបន្ទូលថា៖ “ដូចដែលអេសាយអ្នកបម្រើរបស់យើងបានដើរអាក្រាត ទាំងជើងទទេក្នុងបីឆ្នាំ ទុកជាទីសម្គាល់ និងជាប្រផ្នូលទាស់នឹងអេហ្ស៊ីប និងអេត្យូពីយ៉ាងណា ស្ដេចអាស្ស៊ីរីក៏នឹងនាំជនជាតិអេហ្ស៊ីបជាឈ្លើយសឹក និងជនជាតិអេត្យូពីជាជនជម្លៀស ចេញទៅយ៉ាងនោះដែរ គឺទាំងក្មេង ទាំងចាស់ ដោយអាក្រាតទាំងជើងទទេ ព្រមទាំងគូទបើកចំហផង នេះជាសេចក្ដីអាម៉ាស់របស់អេហ្ស៊ីប។