1
អេសាយ 14:12
ព្រះគម្ពីរខ្មែរសាកល
GKHB
ផ្កាយព្រឹក ជាកូននៃអរុណអើយ អ្នកបានធ្លាក់ពីលើមេឃយ៉ាងណាហ្ន៎! អ្នកដែលបង្ក្រាបប្រជាជាតិនានាអើយ អ្នកត្រូវបានកាប់រំលំដល់ដីយ៉ាងណាហ្ន៎!
Uporedi
Istraži អេសាយ 14:12
2
អេសាយ 14:13
អ្នកបាននិយាយក្នុងចិត្តថា: ‘អញនឹងឡើងទៅលើមេឃ; អញនឹងលើកបល្ល័ង្ករបស់អញឡើងលើផ្កាយទាំងឡាយរបស់ព្រះ; អញនឹងអង្គុយលើភ្នំនៃទីជំនួប នៅទិសខាងជើងបំផុត
Istraži អេសាយ 14:13
3
អេសាយ 14:14
អញនឹងឡើងទៅលើកន្លែងខ្ពស់នៃពពក អញនឹងប្រដូចខ្លួនទៅនឹងព្រះដ៏ខ្ពស់បំផុត’។
Istraži អេសាយ 14:14
4
អេសាយ 14:15
យ៉ាងណាមិញ អ្នកនឹងត្រូវបានទម្លាក់ទៅស្ថានមនុស្សស្លាប់វិញ គឺត្រូវបានទម្លាក់ទៅចុងបំផុតនៃរណ្ដៅមរណៈ!
Istraži អេសាយ 14:15