1
សាស្ដា 7:9
ព្រះគម្ពីរខ្មែរសាកល
GKHB
កុំឲ្យចិត្តរបស់អ្នកឆាប់ខឹងឡើយ ដ្បិតកំហឹងរមែងតែងតែស្ថិតនៅក្នុងទ្រូងមនុស្សល្ងង់។
Uporedi
Istraži សាស្ដា 7:9
2
សាស្ដា 7:14
នៅគ្រាល្អ ចូរអរសប្បាយចុះ រីឯនៅគ្រាមានភាពអកុសល ចូរពិចារណាវិញ; ព្រះបានបង្កើតមួយនេះជាមួយគ្នានឹងមួយនោះដែរ ដើម្បីកុំឲ្យមនុស្សរកឃើញថាមានអ្វីកើតឡើងក្រោយពីគេឡើយ។
Istraži សាស្ដា 7:14
3
សាស្ដា 7:8
ចុងបញ្ចប់នៃអ្វីមួយ ប្រសើរជាងការចាប់ផ្ដើមរបស់វា ចិត្តអត់ធ្មត់ ប្រសើរជាងចិត្តឆ្មើងឆ្មៃ។
Istraži សាស្ដា 7:8
4
សាស្ដា 7:20
តាមពិត គ្មានមនុស្សសុចរិតនៅលើផែនដី ដែលធ្វើការល្អ ហើយមិនប្រព្រឹត្តបាបនោះឡើយ។
Istraži សាស្ដា 7:20
5
សាស្ដា 7:12
ដ្បិតប្រាជ្ញាជាគ្រឿងការពារ ដូចដែលប្រាក់ជាគ្រឿងការពារដែរ; ប្រយោជន៍នៃចំណេះដឹង គឺជាប្រាជ្ញាដែលរក្សាជីវិតពួកម្ចាស់របស់វា។
Istraži សាស្ដា 7:12
6
សាស្ដា 7:1
កេរ្តិ៍ឈ្មោះល្អ ប្រសើរជាងប្រេងដ៏ល្អ ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។
Istraži សាស្ដា 7:1
7
សាស្ដា 7:5
ចំពោះមនុស្ស ការដែលស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ចម្រៀងរបស់មនុស្សល្ងង់
Istraži សាស្ដា 7:5
8
សាស្ដា 7:2
ទៅផ្ទះកាន់ទុក្ខ ប្រសើរជាងទៅផ្ទះជប់លៀង ដ្បិតនេះជាទីបញ្ចប់របស់មនុស្សទាំងអស់ ហើយមនុស្សដែលនៅរស់ត្រូវយកចិត្តទុកដាក់ចំពោះការនេះ។
Istraži សាស្ដា 7:2
9
សាស្ដា 7:4
ចិត្តរបស់មនុស្សមានប្រាជ្ញា នៅក្នុងផ្ទះនៃការកាន់ទុក្ខ រីឯចិត្តរបស់មនុស្សល្ងង់វិញ នៅក្នុងផ្ទះនៃការសប្បាយ។
Istraži សាស្ដា 7:4