យើងបានចេញសេចក្ដីបង្គាប់ថា នៅក្រោមអស់ទាំងអំណាចគ្រប់គ្រងនៃអាណាចក្ររបស់យើង មនុស្សទាំងឡាយត្រូវតែញ័ររន្ធត់ ហើយកោតខ្លាចនៅចំពោះព្រះរបស់ដានីយ៉ែល
ដ្បិតព្រះអង្គជាព្រះដ៏មានព្រះជន្មរស់
ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត
អាណាចក្ររបស់ព្រះអង្គនឹងមិនត្រូវបានបំផ្លាញឡើយ
រាជ្យអំណាចរបស់ព្រះអង្គនៅរហូតដល់ចុងបំផុត!
ព្រះអង្គទ្រង់រំដោះ និងសង្គ្រោះ
ព្រះអង្គទ្រង់ធ្វើទីសម្គាល់ និងការអស្ចារ្យ
នៅលើមេឃ និងនៅលើផែនដី។
គឺព្រះអង្គហើយ ដែលរំដោះដានីយ៉ែលពីក្រញាំតោ”។