លោកុប្បត្តិ 19
19
លោកឡុតភៀសខ្លួនចេញពីក្រុងសូដុម
1នៅពេលល្ងាច ទេវតា*ទាំងពីរបានទៅដល់ក្រុងសូដុម។ លោកឡុតអង្គុយនៅមាត់ទ្វារក្រុង។ ពេលលោកឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួលដោយក្រាបចុះ ឱនមុខដល់ដី។ 2គាត់ពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលផ្ទះខ្ញុំប្របាទ ជាអ្នកបម្រើរបស់លោកសិន សូមលោកម្ចាស់លាងជើង ហើយស្នាក់នៅទីនេះមួយយប់ ចាំស្អែកសឹមបន្តដំណើរទៅមុខទៀតតាំងពីព្រលឹម»។ ទេវតាតបថា៖ «ទេ យប់នេះ យើងសម្រាកនៅតាមទីធ្លាក្រុងក៏បាន»។ 3ប៉ុន្តែ ដោយលោកឡុតចេះតែទទូចអង្វរខ្លាំងពេក ទេវតាទាំងពីរក៏ចូលទៅផ្ទះគាត់។ គាត់បានរៀបចំម្ហូបអាហារ និងឲ្យគេដុតនំប៉័ងឥតមេជូនទេវតា ទេវតាក៏បរិភោគ។
4ពេលនោះ គេមិនទាន់ចូលដំណេកនៅឡើយទេ ស្រាប់តែមានអ្នកក្រុងនោះ គឺប្រុសៗនៅក្រុងសូដុមគ្រប់ៗគ្នា តាំងពីក្មេងរហូតដល់ចាស់ នាំគ្នាឡោមព័ទ្ធផ្ទះលោកឡុត។ 5#ចហ. ១៩.២២-២៤គេស្រែកសួរលោកឡុតថា៖ «តើពួកអ្នកដែលចូលមកផ្ទះអ្នកឯងពីល្ងាចមិញនៅឯណា? ចូរឲ្យគេចេញមក! យើងនឹងរួមដំណេក#១៩.៥ ពាក្យដើមជាភាសាហេប្រឺ «ស្គាល់» ដែលមានន័យថារួមរ័ក។ជាមួយពួកគេ»។ 6លោកឡុតចេញមកជួបពួកគេនៅមាត់ទ្វារ ហើយបិទទ្វារពីក្រោយខ្នងវិញ។ 7គាត់ពោលថា៖ «បងប្អូនអើយ សូមមេត្តាកុំប្រព្រឹត្តអំពើអាក្រក់អី! 8ខ្ញុំសូមអង្វរបងប្អូនទៅចុះ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលពុំទាន់រួមរស់ជាមួយបុរសណានៅឡើយទេ ខ្ញុំនឹងនាំវាចេញមកជូនបងប្អូននៅខាងក្រៅ ឲ្យបងប្អូនប្រព្រឹត្តតាមអំពើចិត្តទៅចុះ ក៏ប៉ុន្តែ សូមមេត្តាកុំប៉ះពាល់បុរសទាំងនេះ ដែលបានមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំឡើយ»។ 9ពួកគេតបថា៖ «ថយទៅ!»។ គេពោលទៀតថា៖ «មើល៍ ជនបរទេសម្នាក់នេះមកនៅស្រុកយើង តែឥឡូវបែរជាចង់ធ្វើម្ចាស់ស្រុកទៅវិញ! ទេមិនបានទេ យើងនឹងធ្វើបាបអ្នកឯងខ្លាំងជាងជនពីរនាក់នោះទៅទៀត»។ ពួកគេក៏ច្រានលោកឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅ បម្រុងនឹងទម្លាយទ្វារ។ 10ពេលនោះ ទេវតាទាំងពីរលូកដៃទៅទាញលោកឡុតចូលមកក្នុងផ្ទះ រួចបិទទ្វារជិតវិញ។ 11#២ពង្ស. ៦.១៨បន្ទាប់មក ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារ ខ្វាក់ភ្នែកទាំងអស់គ្នា តាំងពីតូចដល់ធំ ដូច្នេះ ពួកគេពុំអាចរកមាត់ទ្វារចូលទៅក្នុងផ្ទះបានឡើយ។
12ទេវតាពោលទៅលោកឡុតថា៖ «តើមាននរណាខ្លះនៅជាមួយលោក? បើមានកូនប្រសា កូនប្រុស កូនស្រី និងមានអ្វីទៀតជាកម្មសិទ្ធិរបស់លោកនៅក្នុងក្រុង ចូរនាំចេញពីកន្លែងនេះទៅ 13ដ្បិតយើងនឹងរំលាយក្រុងនេះចោល ពីព្រោះពាក្យចោទប្រកាន់ក្រុងនេះបានលាន់ឮជាខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះអម្ចាស់បានចាត់ពួកយើងឲ្យមករំលាយក្រុងនេះចោល»។ 14លោកឡុតក៏ចេញទៅប្រាប់កូនប្រសាប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះអម្ចាស់នឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសារបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។ 15ពេលភ្លឺស្រាងៗទេវតានាំគ្នាបង្ខំលោកឡុតថា៖ «ចូរក្រោកឡើង នាំប្រពន្ធ និងកូនស្រីទាំងពីររបស់លោកដែលនៅជាមួយចេញទៅ កុំឲ្យវិនាសព្រោះតែអំពើទុច្ចរិតរបស់ក្រុងនេះឡើយ»។ 16#២ពត្រ. ២.៧ប៉ុន្តែ ដោយលោកឡុតនៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ និងកូនស្រីគាត់ទាំងពីរ ទាញចេញទៅទុកឲ្យនៅខាងក្រៅទីក្រុង ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យគាត់បានរួចជីវិត។ 17ពេលនាំគាត់ចេញផុតពីក្រុងនោះ ទេវតាម្នាក់ពោលថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់វាលរាបឲ្យសោះ! ចូររត់ទៅតំបន់ភ្នំ ដើម្បីឲ្យរួចអាយុជីវិត»។ 18លោកឡុតពោលទៅទេវតាវិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្ដាប់ពាក្យអង្វររបស់ខ្ញុំប្របាទផង! 19សូមលោកម្ចាស់អធ្យាស្រ័យទៅចុះ ដ្បិតលោកម្ចាស់សម្តែងសប្បុរសធម៌យ៉ាងខ្លាំងចំពោះខ្ញុំប្របាទ ដោយទុកជីវិតខ្ញុំប្របាទឲ្យនៅរស់។ ប៉ុន្តែ ខ្ញុំប្របាទពុំអាចរត់ទៅតំបន់ភ្នំទាន់ទេ ព្រោះខ្ញុំប្របាទមុខជាជួបនឹងមហន្តរាយនេះ ហើយត្រូវស្លាប់មិនខាន។ 20សូមលោកម្ចាស់អធ្យាស្រ័យឲ្យខ្ញុំប្របាទផង មើល៍ មានក្រុងមួយនៅជិតនេះស្រាប់ ខ្ញុំប្របាទអាចរត់ទៅជ្រកកោនបាន ព្រោះក្រុងនេះតូចទេ! សូមមេត្តាឲ្យខ្ញុំប្របាទរត់ទៅជ្រកនៅក្រុងនោះ ដ្បិតក្រុងនោះពិតជាតូចមែន! ខ្ញុំប្របាទនឹងស្នាក់នៅទីនោះ ឲ្យបានរួចជីវិត»។ 21ទេវតាពោលទៅគាត់វិញថា៖ «ខ្ញុំយោគយល់ដល់លោកម្ដងទៀត ខ្ញុំមិនរំលាយក្រុងដែលលោកនិយាយនេះទេ។ 22ចូរប្រញាប់ប្រញាល់រត់ឲ្យដល់ក្រុងនោះចុះ ដ្បិតខ្ញុំមិនអាចធ្វើអ្វីមុនលោកទៅដល់ឡើយ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា «សូអារ»#១៩.២២ «សូអារ» មានសព្ទស្រដៀងគ្នានឹងពាក្យ «សៃអ៊ារ» ដែលមានន័យថា «តូច»។។ 23ពេលលោកឡុតចូលទៅដល់ក្រុងសូអារ ព្រះអាទិត្យបានរះបំភ្លឺផែនដីហើយ។
24 #
មថ. ១០.១៥, ១១.២៣-២៤; លក. ១០.១២, ១៧.២៩; ២ពត្រ. ២.៦; យដ. ៧ ពេលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីព្រះអម្ចាស់ ធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ 25ព្រះអង្គបានរំលាយក្រុងទាំងនោះ តំបន់វាលរាបទាំងមូល និងអ្នកក្រុងទាំងប៉ុន្មាន ព្រមទាំងរុក្ខជាតិទាំងឡាយដែលដុះនៅលើដី ត្រូវវិនាសអន្តរាយអស់។ 26#លក. ១៧.៣២រីឯភរិយារបស់លោកឡុតវិញ គាត់បានងាកមើលក្រោយ គាត់ក៏ក្លាយទៅជារូបចម្លាក់អំបិល។
27លុះព្រលឹមឡើង លោកអប្រាហាំទៅកន្លែងដែលលោកបាននៅជាមួយព្រះអម្ចាស់។ 28លោកសម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូល ឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។ 29នៅពេលព្រះជាម្ចាស់រំលាយក្រុងទាំងប៉ុន្មាន នៅតំបន់វាលរាបនោះ ព្រះអង្គបាននឹកគិតដល់លោកអប្រាហាំ គឺព្រះអង្គបានប្រោសលោកឡុតឲ្យរួចផុតពីមហន្តរាយ ក្នុងពេលព្រះអង្គរំលាយក្រុងដែលលោកឡុតរស់នៅនោះ។
លោកឡុត និងកូនស្រីទាំងពីររបស់គាត់ ដើមកំណើតរបស់ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន
30លោកឡុតបានចាកចេញពីក្រុងសូអារជាមួយកូនស្រីទាំងពីរ ឡើងទៅរស់នៅតាមភ្នំ ដ្បិតគាត់មិនហ៊ាននៅក្នុងក្រុងសូអារនោះទេ។ គាត់ស្នាក់នៅតាមរូងភ្នំជាមួយកូនស្រីទាំងពីរ។
31ពេលនោះ នាងបងនិយាយទៅកាន់នាងពៅថា៖ «ឪពុកយើងចាស់ហើយ ហើយនៅក្នុងស្រុកនេះក៏គ្មានប្រុសណាមកយកយើងធ្វើជាប្រពន្ធ ដូចគេដូចឯងក្នុងលោកនេះឡើយ។ 32ដូច្នេះ មក៍! យើងនាំគ្នាបង្អកស្រាឪពុកយើង រួចរួមដំណេកជាមួយគាត់ទៅ ដើម្បីឲ្យយើងបានបន្តពូជពីឪពុកយើង»។ 33នៅយប់នោះ នាងទាំងពីរក៏បង្អកស្រាឪពុករបស់ខ្លួន រួចហើយ នាងបងចូលរួមដំណេកជាមួយឪពុក តែគាត់ពុំដឹងខ្លួនទេ មិនដឹងជានាងចូលដេកថ្មើរណា ចេញថ្មើរណាឡើយ។ 34លុះស្អែកឡើង នាងបងបាននិយាយទៅកាន់នាងប្អូនថា៖ «ពីយប់មិញបងបានរួមដំណេកជាមួយឪពុក យប់នេះ យើងយកស្រាមកបង្អកគាត់ទៀតទៅ រួចសិមឯងចូលដេកជាមួយគាត់ម្ដង ដើម្បីតពូជពីឪពុករបស់យើង»។ 35នៅយប់នោះ នាងទាំងពីរក៏បង្អកស្រាឲ្យឪពុកសាជាថ្មី ហើយនាងពៅក៏ចូលទៅរួមដំណេកជាមួយឪពុក តែគាត់ពុំដឹងខ្លួនទេ មិនដឹងជានាងចូលដេកថ្មើរណា ចេញថ្មើរណាឡើយ។ 36ក្រោយមក កូនស្រីទាំងពីររបស់លោកឡុតមានផ្ទៃពោះជាមួយឪពុករបស់ខ្លួន។ 37នាងបងសម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា ម៉ូអាប់ ដែលជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។ 38នាងពៅក៏សម្រាលបានកូនប្រុសមួយដែរ នាងដាក់ឈ្មោះកូននោះថា បេនអាំមី ដែលជាឪពុករបស់ជនជាតិអាំម៉ូនសព្វថ្ងៃនេះ។
Zvasarudzwa nguva ino
លោកុប្បត្តិ 19: គខប
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
Khmer Standard Version © 2005 United Bible Societies.

: