កំណើតពិភពលោក 28
28
1អ៊ីសាហាក់បានហៅយ៉ាកកូបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណាន ធ្វើជាភរិយាទេ។ 2ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធ ពីចំណោមកូនស្រីរបស់ឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។ 3សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ! 4សូមអុលឡោះប្រទានពរកូន និងពូជពង្សកូន ដូចទ្រង់បានប្រទានដល់អ៊ីព្រហ៊ីម កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលអុលឡោះបានប្រគល់ដល់អ៊ីព្រហ៊ីម!»។ 5បន្ទាប់មក អ៊ីសាហាក់ឲ្យយ៉ាកកូបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះឡាបាន់ជាកូនរបស់បេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់រ៉ហ្វ៊ីកា ម្តាយរបស់យ៉ាកកូប និងអេសាវ។
6អេសាវឃើញអ៊ីសាហាក់ឲ្យពរយ៉ាកកូប និងចាត់គាត់ឲ្យទៅរកប្រពន្ធនៅស្រុកប៉ាដាន់-អើរ៉ាម ទាំងផ្តែផ្តាំនៅពេលឲ្យពរនោះថា កុំយកស្ត្រីសាសន៍កាណានមកធ្វើជាភរិយា 7គាត់ឃើញយ៉ាកកូបធ្វើតាមបង្គាប់ឪពុកម្តាយ ចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម 8អេសាវយល់ឃើញថា អ៊ីសាហាក់ជាឪពុកមិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។ 9អេសាវក៏ទៅរកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺម៉ាហាឡាត ជាបងរបស់នេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់អ៊ីស្មាអែល កូនរបស់អ៊ីព្រហ៊ីម។
សុបិននិមិត្តរបស់ណាពីយ៉ាកកូប
10យ៉ាកកូបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកខារ៉ាន់។ 11ពេលថ្ងៃជិតលិច គាត់បានទៅដល់កន្លែងមួយ ហើយស្នាក់នៅទីនោះ។ គាត់បានយកថ្មមួយដុំមកកើយ រួចសម្រាន្តលក់នៅទីនោះទៅ។ 12គាត់សុបិនឃើញមានជណ្តើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានម៉ាឡាអ៊ីកាត់របស់អុលឡោះនាំគ្នាចុះឡើងតាមជណ្តើរនោះ។ 13ពេលនោះ អុលឡោះតាអាឡានៅក្បែរគាត់មានបន្ទូលថា៖ «យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ជីតាអ្នក ហើយក៏ជាម្ចាស់របស់អ៊ីសាហាក់ដែរ។ យើងនឹងប្រគល់ទឹកដី ដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។ 14ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរ ដោយសារអ្នក និងពូជពង្សរបស់អ្នក។ 15ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។
16យ៉ាកកូបភ្ញាក់ឡើង ហើយពោលថា៖ «អុលឡោះតាអាឡាពិតជានៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។ 17គាត់ភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់! គឺពិតជាដំណាក់របស់អុលឡោះ ហើយពិតជាទ្វារនៃសូរ៉កា!»។ 18យ៉ាកកូបក្រោកឡើងពីព្រលឹម យកដុំថ្មដែលគាត់កើយនោះ មកដាក់បញ្ឈរជាបង្គោល រួចចាក់ប្រេងពីលើ។ 19គាត់ដាក់ឈ្មោះកន្លែងនោះថា «បេតអែល»។ ប៉ុន្តែ កាលពីដើម គេហៅកន្លែងនោះថា «លូស»។ 20យ៉ាកកូបទូរអាថា៖ «ប្រសិនបើអុលឡោះនៅជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើទ្រង់ប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់ 21ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្ត នោះខ្ញុំនឹងគោរពបម្រើអុលឡោះតាអាឡា ទុកជាម្ចាស់របស់ខ្ញុំមែន។ 22ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាដំណាក់របស់អុលឡោះ! អ្វីៗដែលទ្រង់ប្រទានមកខ្ញុំ ខ្ញុំនឹងយកមួយភាគដប់ជូនទ្រង់វិញ»។
Zvasarudzwa nguva ino
កំណើតពិភពលោក 28: អគត
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2014 United Bible Societies, UK.

: