សេរីភាព 2
2
កំណើត និងកុមារភាពរបស់ណាពីម៉ូសា
1មានបុរសម្នាក់ ក្នុងកុលសម្ព័ន្ធលេវីរៀបការជាមួយស្ត្រីម្នាក់ ក្នុងកុលសម្ព័ន្ធលេវីដូចគ្នា។ 2ក្រោយមកនាងមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ ដោយឃើញកូននេះថ្លោសស្អាត នាងក៏លាក់ទុកបានបីខែ។ 3ក្រោយមក ដោយមិនអាចលាក់កូនតទៅទៀតបាន នាងក៏យកជាលមួយធ្វើពីដើមបបុសយកជ័រ និងម្រ័ក្សណ៍មកលាប ហើយផ្តេកកូនទៅក្នុងជាលនោះ រួចយកទៅដាក់តាមគុម្ពត្រែងនៅមាត់ទន្លេនីល។ 4បងស្រីរបស់ទារកតាមមើលពីចម្ងាយ ដើម្បីឲ្យដឹងថា ទារកនោះនឹងទៅជាយ៉ាងណា។
5បុត្រីរបស់ស្តេចហ្វៀរ៉អ៊ូនចុះទៅងូតទឹកទន្លេ។ ភីលៀងរបស់នាងនាំគ្នាដើរលេងតាមមាត់ច្រាំង នាងមើលឃើញជាលនៅក្នុងគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកមក។ 6នាងបើកគំរបឡើង ឃើញទារកមួយកំពុងយំ។ នាងមានចិត្តអាណិត ហើយនិយាយថា៖ «ទារកនេះជាកូនរបស់ពួកហេប្រឺ!»។ 7បងស្រីរបស់ទារកចូលមក ហើយប្រាប់បុត្រីស្តេចហ្វៀរ៉អ៊ូនថា៖ «តើនាងចង់ឲ្យខ្ញុំទៅរកមេដោះ ក្នុងចំណោមស្ត្រីជាតិហេប្រឺ មកបំបៅកូននេះឲ្យនាងឬទេ?»។ 8បុត្រីស្តេចហ្វៀរ៉អ៊ូនឆ្លើយថា៖ «ទៅចុះ!»។ នាងក៏រត់ទៅហៅម្តាយទារកនោះមក។ 9បុត្រីស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់គាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្តាយក៏យកកូនទៅបំបៅនៅផ្ទះ។
10លុះដល់កុមារនេះមានវ័យធំបន្តិច ម្តាយក៏នាំកូនទៅឲ្យបុត្រីស្តេចហ្វៀរ៉អ៊ូនវិញ។ នាងបានចាត់ទុកកុមារនេះដូចកូនបង្កើត។ នាងដាក់ឈ្មោះថា «ម៉ូសា» ដោយនិយាយថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។
11នៅគ្រានោះម៉ូសាពេញវ័យហើយ។ គាត់ទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់គាត់ ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ ម៉ូសាក៏ឃើញជនជាតិអេស៊ីបម្នាក់កំពុងតែវាយដំជនជាតិហេប្រឺម្នាក់ ក្នុងចំណោមបងប្អូនរួមជាតិរបស់គាត់ដែរ។ 12ម៉ូសាងាកមើលឆ្វេងស្តាំឥតឃើញមាននរណា ក៏ស្ទុះទៅសម្លាប់ជនជាតិអេស៊ីបនោះ ហើយកប់ចោលក្នុងខ្សាច់។ 13នៅថ្ងៃបន្ទាប់ ម៉ូសាចេញទៅម្តងទៀត ឃើញជនជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ គាត់សួរអ្នកមានកំហុសថា៖ «ហេតុអ្វីបានជាអ្នកវាយបងប្អូនឯងដូច្នេះ?»។ 14អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ ម៉ូសាភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។ 15ស្តេចហ្វៀរ៉អ៊ូនក៏ជ្រាបរឿងនេះដែរ ហើយគាត់រកមធ្យោបាយសម្លាប់ម៉ូសា តែម៉ូសាដឹងខ្លួនទាន់ក៏រត់គេចពីស្តេចហ្វៀរ៉អ៊ូនទៅនៅស្រុកម៉ាឌាន។ គាត់អង្គុយនៅក្បែរអណ្តូងទឹក។
16អ៊ីមុាំនៅស្រុកម៉ាឌាន មានកូនស្រីប្រាំពីរនាក់។ នាងនាំគ្នាមកដងទឹកបំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។ 17ប៉ុន្តែ មានពួកគង្វាលមកដេញពួកនាង។ ពេលនោះ ម៉ូសាក្រោកឡើងជួយពួកនាង ព្រមទាំងដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹកទៀតផង។ 18នាងទាំងអស់នាំគ្នាត្រឡប់ទៅផ្ទះវិញ លោករេហួលជាឪពុកសួរថា៖ «ថ្ងៃនេះហេតុអ្វីបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះ?»។ 19ពួកនាងឆ្លើយថា៖ «មានបុរសជនជាតិអេស៊ីបម្នាក់បានជួយពួកយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយគាត់បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ 20ឪពុកសួរទៅពួកនាងទៀតថា៖ «បុរសនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរទៅអញ្ជើញគាត់មក ដើម្បីឲ្យគាត់បរិភោគជាមួយយើង»។
21ម៉ូសាយល់ព្រមរស់នៅជាមួយអ៊ីមុាំ។ អ៊ីមុាំលើកនាងសេផូរ៉ា ជាកូនស្រីឲ្យគាត់ធ្វើជាភរិយា។ 22នាងបង្កើតបានកូនប្រុសម្នាក់ ដែលម៉ូសាឲ្យឈ្មោះថា គើសម ដ្បិតគាត់គិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។
អុលឡោះត្រាស់ហៅណាពីម៉ូសាឲ្យរំដោះជនជាតិអ៊ីស្រអែល
23ច្រើនឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីបស្លាប់។ កូនចៅអ៊ីស្រអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយសូមអង្វរអុលឡោះសំរែករបស់គេលាន់ឮឡើងដល់ទ្រង់។ 24អុលឡោះឮសំរែកថ្ងូររបស់ពួកគេ។ ទ្រង់នឹកដល់សម្ពន្ធមេត្រីដែលទ្រង់ចងជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។ 25អុលឡោះមើលកូនចៅអ៊ីស្រអែល ហើយទ្រង់យកចិត្តទុកដាក់នឹងពួកគេ។
Zvasarudzwa nguva ino
សេរីភាព 2: អគត
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2014 United Bible Societies, UK.

: