រ៉ូម 13
13
ការស្ដាប់បង្គាប់អាជ្ញាធរ
1មនុស្សគ្រប់រូបត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីព្រះជាម្ចាស់ គឺព្រះអង្គបានតែងតាំងឲ្យមានអំណាចទាំងនោះឡើង។ 2ដូច្នេះ អ្នកដែលប្រឆាំងនឹងអាជ្ញាធរ ក៏ដូចជាប្រឆាំងនឹងរបៀបរៀបរយ ដែលព្រះជាម្ចាស់បានចាត់ចែងនោះដែរ ហើយអ្នកដែលប្រឆាំង មុខជាធ្វើឲ្យខ្លួនមានទោសមិនខាន។ 3អ្នកប្រព្រឹត្តអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្តអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្តអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន 4ដ្បិតលោកទាំងនោះជាអ្នកបម្រើព្រះជាម្ចាស់ ដើម្បីជំរុញអ្នកឲ្យប្រព្រឹត្តល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្តអំពើអាក្រក់ ចូរខ្លាចទៅ ដ្បិតអាជ្ញាធរមិនមែនកាន់អំណាច#១៣.៤ ពាក្យដើម «អាជ្ញាធរកាន់ដាវ»។ ពាក្យដាវនេះចង់សំដៅទៅលើអំណាចដែលនាំមនុស្សទួទៅឲ្យគោរពច្បាប់ និងដាក់ទោសអ្នកដែលមិនគោរពច្បាប់។ជាអសាឥតការទេ គឺគេជាអ្នកបម្រើព្រះជាម្ចាស់ ដើម្បីធ្វើទណ្ឌកម្ម ដាក់ទោស#១៣.៤ ពាក្យដើមៈ«សងសឹក និងព្រះពិរោធ (កំហឹង)»។អ្នកដែលប្រព្រឹត្តអំពើអាក្រក់។ 5ដូច្នេះ ត្រូវស្ដាប់បង្គាប់អាជ្ញាធរ មិនមែនដោយខ្លាចទទួលទណ្ឌកម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមនសិការ#១៣.៥ យើងអាចបកស្រាយថា «ធ្វើដោយគិតដល់ព្រះជាម្ចាស់» ព្រោះព្រះអង្គប្រទានអំណាចឲ្យអាជ្ញាធរ។ផង។
6 #
មថ. ២២.២១, មក ១២.១៧, លក ២០.២៥ ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ 7ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅលោកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅលោកណា ដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចលោកណា ដែលបងប្អូនត្រូវកោតខ្លាច គោរពលោកណា ដែលបងប្អូនត្រូវគោរព។
ការស្រឡាញ់គ្នាទៅវិញទៅមក
8មិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាមក្រឹត្យវិន័យ*ពេញលក្ខណៈ 9#នក. ២០.១៣-១៥, ១៧, ទក ៥.១៧-១៩, ២១, លវ ១៩.១៨ព្រោះមានសេចក្ដីចែងទុកមកថា «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្តលោភលន់»#១៣.៩ និក្ខមនំ ២០.១៣-១៧។ ឯកសារដើមខ្លះមានបន្ថែមក្រឹត្យវិន័យ «កុំធ្វើបន្ទាល់ក្លែងក្លាយ»។ ព្រមទាំងមានបទបញ្ជាឯទៀតដែលសរុបមកក្នុងពាក្យតែមួយនេះថា: «ចូរស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»#១៣.៩ លេវីវិន័យ ១៩.១៨ សូមអាន ម៉ាថាយ ១៩.១៨-១៩ផងដែរ។។ 10អ្នកមានចិត្តស្រឡាញ់មិនដែលប្រព្រឹត្តអាក្រក់ចំពោះបងប្អូនឯទៀតៗឡើយ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យក្រឹត្យវិន័យបានពេញលក្ខណៈ។
ការរៀបចំខ្លួនរង់ចាំទទួលព្រះអម្ចាស់
11បងប្អូនជ្រាបហើយថា យើងកំពុងតែរស់នៅក្នុងគ្រាណា គឺដល់ពេលយើងត្រូវក្រោកពីដេក ដ្បិតឥឡូវនេះ ការសង្គ្រោះខិតមកជិតយើងជាងកាលយើងទើបនឹងជឿ។ 12យប់ជិតផុតហើយ ហើយថ្ងៃ#១៣.១២ «ថ្ងៃ»: ចង់សំដៅទៅលើថ្ងៃដែលព្រះអម្ចាស់នឹងយាងត្រឡប់មកវិញ។ក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្ដីងងឹត#១៣.១២ សេចក្ដីងងឹតជានិមិត្តរូបនៃអំពើអាក្រក់ ឬចិត្តអាក្រក់ ដែលបណ្ដាលឲ្យមនុស្សវៀរចាកឆ្ងាយពីព្រះជាម្ចាស់ ពុំអាចទទួលព្រះជន្មរបស់ព្រះអង្គបាន។ចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធនៃពន្លឺវិញ។ 13ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្តកាមតណ្ហាក្រៅតម្រា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។ 14ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូគ្រិស្ត ហើយកុំបណ្ដោយខ្លួនឲ្យខ្វល់ខ្វាយ តាមការលោភលន់របស់និស្ស័យមនុស្សនោះឡើយ។
දැනට තෝරාගෙන ඇත:
រ៉ូម 13: គខប
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න

ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
Khmer Standard Version © 2005 United Bible Societies.

: